អ្វីដែល​គួរ​ដឹង​អំពី​ការកែ​សម្ផស្ស​បំបាត់​ភាព​ជ្រីវជ្រួញ​ដោយ​ចាក់​ថ្នាំ Botox?

128

Botox គឺជា​ឈ្មោះ​ថ្នាំ​ដែល ល្បីឈ្មោះ ពិសេស​ទាក់ទង​នឹង​ការ កែ​សម្ផស្ស ។ តើ​វា​មាន​ប្រភព​មកពី ណា​? តើ​វា​មាន​ប្រសិទ្ធភាព​ដូចម្តេច​? តើ​វា​នឹង​ជួយ​ឱ្យ​អ្នករក្សា​សម្រស់​ជា អមតៈ​ឬទេ​? អត្ថបទ​នេះ នឹង​ពន្យល់​អំពី ថ្នាំ botox នេះ ដើម្បី​ជួយ​ដល់​សុភាព នារី​របស់​យើង​នៅក្នុង​ការសម្រេចចិត្ត ថា គួរប្រើ​វា​ដើម្បី​កែ​សម្ផស្ស​ឬ​អត់​?
​ ​
Botox គឺជា​ថ្នាំ​ដែល​បានមកពី botulinum toxin A ឬក៏​ហៅថា onabotulinumtoxinA ។ តុកស៊ីន (​ជាតិ ពុល​) នេះ ផលិត​ដោយ​មេរោគ​បាក់តេរី ម្យ៉ាង ដែល​អាចធ្វើឱ្យ​អាហារ​ពុល​បាន ។ នៅពេល​គេ​ចាក់​ជាតិពុល​នេះ នៅក្នុង​កម្រិត​ដ៏​តិចតួច​ចូលទៅក្នុង សាច់ដុំ វា​នឹងមិន​បណ្តាលឱ្យ​ពុល​ទេ ប៉ុន្តែ​វា​នឹងមាន​សកម្មភាព​ធ្វើឱ្យ​សាច់ដុំ រលា (​តួនាទី​ជា muscle relaxant) ។​
​ ​
​ថ្នាំ botulinum toxin មាន​ពីរ ប្រភេទ គឺ Botox និង Botox Cosmetic ។ Botox គឺ​ប្រើ​សម្រាប់​ព្យាបាល ចំណែកឯ Botox Cosmetic គឺ​ប្រើ​សម្រាប់​បំបាត់ ស្នាម​ជ្រួញ​លើ​មុខ​។ ប៉ុន្តែ​ជាទូទៅ​គេ​ហៅ ផលិតផល​ទាំងពីរ​ប្រភេទ​ថា​Botox ។

​ហេតុអ្វី​បានជា​អ្នកប្រើប្រាស់​វា
​ការចាក់​ថ្នាំ Botox នឹង​ទប់ ស្កាត់​ការបញ្ជូន​សញ្ញា​គីមី​ពី​សរសៃ ប្រសាទ​ដែល​ភាគច្រើន គឺ​សញ្ញា​ដែល ធ្វើឱ្យ​សាច់ដុំ​កន្ត្រាក់ ។
​ ​
Botox
​រដ្ឋបាល​ចំណីអាហារ និង ឱសថ​អាមេរិក បានអនុញ្ញាត​ឱ្យប្រើ​ថ្នាំ Botox ព្យាបាល​ជំងឺ​ដូច ខាងក្រោម​៖
-​ឈឺ​ក និង​ក្រ​ងាកក ដោយ សារ​សាច់ដុំ​កន្ត្រាក់​គាំង​ធ្ងន់ធ្ងរ (cervical dystonia)
-​ភ្នែក​កែក (strabismus)
-​ញាក់​ត្របកភ្នែក (blepharospasm)
-​គាំង​សាច់ដុំ​កែងដៃ​, កដៃ និង​ម្រាមដៃ​ដោយសារ​ការ​តឹង​ឡើង​នៃ សាច់ដុំ​នៅ​ដើមដៃ (​ភាព​កន្ត្រាក់​នៃ អវយវៈ​ភ្នែក​ខាងលើ​) ។​
-​បែកញើស​ក្លៀក​ច្រើន (hyperhidrosis) ដែល Botox អាចជួយ​បន្ថយ​សកម្មភាព​នៃ​ក្រពេញ ញើស​ជាជាង សាច់ដុំ ។​
-​ឈឺ​ក្ប​ល​ប្រកាំង​រ៉ាំរ៉ៃ (Chronic migraine) ។​

​ពេលខ្លះ​គ្រូពេទ្យ​ប្រើប្រាស់ Botox សម្រាប់​ព្យាបាល​បញ្ហា​ផ្សេងទៀត ដូចជា​ឈឺ​ខ្នង​, បញ្ហា​ប្លោកនោម​, បញ្ហា សាច់ដុំ​អាវ​ត្រ​កាក​និង​បញ្ហា​ផ្សេងទៀត​។ ប៉ុន្តែ​គេ​ត្រូវការ​ភស្តុតាង​លើ ប្រសិទ្ធភាព នៃ Botox ចំពោះ​បញ្ហា​ទាំងអស់នេះ មុននឹង​គេ​អាច​ចាត់ទុក​វា​ជាការ​ព្យាបាល​ស្តង់ដារ ។
​ ​
Botox Cosmetic
Botox Cosmetic អាចធ្វើឱ្យ សាច់ដុំ​នៃ​ផ្ទៃមុខ​ដែល​ជ្រួញ​បាត់​ជ្រួញ ទៅវិញ​ជា​បណ្តោះអាសន្ន (​ដោយសារ វា​ធ្វើឱ្យ​សាច់ដុំ​រលា​វិញ​) និង​ធ្វើឱ្យ​ភាព ជ្រីវជ្រួញ​នោះ​មើល​មិនសូវ​ឃើញ ។ រដ្ឋបាល ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បានអនុញ្ញាត​ឱ្យប្រើ Botox ជា ថ្នាំ​ព្យាបាល​បណ្តោះ អាសន្ន​សម្រាប់ ស្នាម​ជ្រួញ​ល្មម​ឬ​ខ្លាំង ដែល​នៅ​ចន្លោះ ចិញ្ចើម ។ ម្យ៉ាងវិញទៀត Botox អាច ប្រើ​សម្រាប់​ព្យាបាល​ស្នាម​ជ្រួញ​លើ​មុខ ផ្សេងទៀត ដូចជា ស្នាម​ជ្រួញ​នៅ​កន្ទុយ ភ្នែក និង​ស្នាម​ជ្រួញ នៅ​ថ្ងាស ។​
​ ​
Botox​មិនអាច​ព្យាបាល ស្នាម​ជ្រួញ​ដែល​កើតឡើង​ដោយសារ ការ​ត្រូវ​កំដៅ​ព្រះអាទិត្យ​នោះទេ ។ វា ក៏​ពិបាក​ក្នុងការ​ព្យាបាល​ស្នាម​ជ្រួញ ជុំវិញ​មាត់​ដែរ ព្រោះ​សាច់ដុំ​ដែល​នៅ ម្តុំ​នេះ​ត្រូវ​ប្រើ​សម្រាប់​ការ បរិភោគ និង​ការនិយាយ ។ ប្រភេទ​ស្បែក​, កម្រាស់​នៃ​ស្បែក និង​កម្រិត​នៃ​ស្នាម ជ្រួញ គឺ​សុទ្ធ​តែមាន ឥទ្ធិពល​លើ​ប្រសិទ្ធ ភាព នៃ​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក ។​

ការប្រឈមមុខ​នឹង​គ្រោះថ្នាក់
​ការចាក់​ថ្នាំ Botox នឹងមាន សុវត្ថិភាព ប្រសិនបើ​ធ្វើឡើង​ដោយ គ្រូពេទ្យ​ដែលមាន​បទពិសោធន៍ ។ ប៉ុន្តែ បញ្ហា​នៅតែ​អាច​កើតមាន ។​
​ ​
​ខាងក្រោម​ន​នេះ ជា​បញ្ហា ដែល​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ប្រសិន​បើសិនជា​វា​កើតមាន ហើយ​មិន បាត់​ទៅវិញ ។​
-​ឈឺចាប់ និង​ជាំ​នៅ​កន្លែង ចាក់​
-​ឡើង​ក្រហម​
-​រមាស់​
-​ឈឺក្បាល​
-​ចង់​ក្អួត​
-​សាច់ដុំ​ចុះ​មួយរយៈ​
-​បែកញើស​កាន់តែខ្លាំង​ឡើង​
​ ​
​ទោះបី​កម្រ​កើតមាន​ក្តី ប៉ុន្តែ botulinum toxin អាច​នឹងមាន​ផលវិបាក​រាលដាល​ទៅ​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ និង​បណ្តាលឱ្យមាន​រោគសញ្ញា ដូចជា រោគសញ្ញា​នៃ​ការពុល​អាហារ ។ ពិភាក្សា​ជាមួយ គ្រូពេទ្យ​របស់​អ្នក​ភ្លាមៗ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​សញ្ញា​ដូច រៀបរាប់​ខាងក្រោម​កើតឡើង​ច្រើន ម៉ោង​ឬ​ច្រើន​សប្តាហ៍​បន្ទាប់ពី​ការចាក់ Botox៖
-​សាច់ដុំ​ពេញ​ខ្លួន​ចុះខ្សោយ​
-​ពិបាក​ក្នុង​ការមើល​
-​ពិបាក​និយាយ​ឬ​លេប​
-​ពិបាក​ដកដង្ហើម​
-​បាត់បង់​ការគ្រប់គ្រង​ប្លោក នោម​
​បញ្ហា​ផ្សេងទៀត​ដែល​ធ្ងន់ធ្ងរ ប៉ុន្តែ​កម្រ​នឹង​កើតមាន​ដែល​អ្នក​គួរ​ឃ្លាំ មើល​មានដូចជា​៖
-​ប្រតិកម្ម (​រមាស់​, ឡើង​កន្ទួល ក្រហម​, ហើម​, តឹង​ក្នុង​ទ្រូង​, ពិបាក​ដក ដង្ហើម​)
-​ឈឺភ្នែក​, ហូរឈាម ឬ​ជាំ ម្តុំ​ភ្នែក​
-​ឡើង​ពង​ឬ​របកស្បែក​ឬ ស្បែក​រោល​ខ្លាំង​
-​ឈឺទ្រូង​, ដកដង្ហើម​ដង្ហក់​ឬ ចង្វាក់បេះដូង​មិន​ទៀងទាត់​
-​រោគសញ្ញា​ដូច​រោគ​គ្រុន ផ្តាសាយ​
-​ឈឺ​មុខ​ឬ​ក​
-​ប្រកាច់​
​ ​
​ជាធម្មតា​គ្រូពេទ្យ​ណែនាំ​មិន ឱ្យប្រើ Botox នៅពេល​មានគភ៌ ឬ​បំបៅ ទារក​ដោយ​ទឹកដោះ ដោយសារតែ​គេ មិនដឹង​ពី​ឥទ្ធិពល​ដែលមាន​លើ​ទារក ។
​ ​
ជ្រើសរើស​គ្រូពេទ្យ​ដោយ យកចិត្តទុកដាក់​
Botox ត្រូវតែ​ប្រើប្រាស់​យ៉ាង យកចិត្តទុកដាក់​ពី​គ្រូពេទ្យ ។ វា​អាច​នឹង មាន​គ្រោះថ្នាក់ ប្រសិនបើ ប្រើប្រាស់​មិន ត្រឹមត្រូវ ។ ស្វែងរក​គ្រូពេទ្យ​ដែលមាន ជំនាញ​ទៅតាម​ស្ថានភាព​របស់​អ្នក និង មានបទពិសោធន៍​ក្នុងការ​ព្យាបាល​ដោយ​ប្រើប្រាស់ Botox ។ គ្រូពេទ្យ​ដែល មាន​ជំនាញ និង​មាន សញ្ញាប័ត្រ អាច​ណែនាំ​អ្នក​ពី​ដំណើរការ​របស់​វា និង ជួយ​កំណត់ថា វា​ល្អ​សម្រាប់​ការចង់ បាន និង​សុខភាព​របស់​អ្នក​ឬទេ ។​
​ ​
ការត្រៀម​លក្ខណៈ
​មុននឹង​រៀបចំ​ការចាក់ Botox អ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី ពិភាក្សា​ថា Botox នឹងមាន​ដំណើរ ការល្អ​ចំពោះ​អ្នក​ឬទេ ។ ជាទូទៅ ការពិភាក្សា​នេះ​មានដូចជា​៖
-​ប្រវត្តិ​នៃ​ការប្រើប្រាស់​ថ្នាំ និង ការពិនិត្យ​៖ គ្រូពេទ្យ​នឹង​សួរ​ពី​ស្ថានភាព របស់​អ្នក​និង​ធ្វើការ​ពិនិត្យ លើ​ខ្លួន​អ្នក ។​
-​ការប្រើប្រាស់​ថ្នាំ​៖ គ្រូពេទ្យ នឹង​សួរ​ពី​ថ្នាំ​ដែល​អ្នកប្រើប្រាស់ ។ អ្នក​អាច​ត្រូវ​បញ្ឈប់​ការប្រើប្រាស់ ប្រភេទ​ថ្នាំ មួយចំនួន មុននឹង​ធ្វើការ​ចាក់ Botox ។ ទាំងនេះ​រួមមាន​ថ្នាំ​ដែល​ធ្វើឱ្យ​ឈាមរាវ ដូចជា aspirin, ថ្នាំ​ដែលមាន​ផ្ទុក aspirin, clopidogrel (Plavix), warfarin (Coumadin) ឬ heparin ។ និយាយ ជាមួយ​គ្រូពេទ្យ​របស់​អ្នក​មុននឹង​ឈប់ ប្រើប្រាស់​ថ្នាំ​ទាំងនេះ ព្រោះ​វា​អាច​នឹង​ល្អ​ក្នុងការ បន្ត​ប្រើប្រាស់​ថ្នាំ​ទាំងនេះ សម្រាប់​អ្នក​ដែលមាន​បញ្ហា​ឈាមកក​, ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (stroke), គាំងបេះដូង​, ឈឺ​ដើមទ្រូង (angina) ឬ transient ischemic attacks​។ ​ ​អ្នក​ត្រូវ​ប្រាប់​គ្រូពេទ្យ​ប្រសិន បើ​អ្នក​ធ្លាប់​ចាក់​ផលិតផល Botox ពីមុន (​ជាពិសេស​ក្នុងអំឡុង ពេល​បួន​ខែ​មុន​), ចាក់ antibiotics ក្នុងពេល​ថ្មីៗ​, ឬ​ប្រើ ថ្នាំ​សម្រួល​សាច់ដុំ (muscle relaxants), ថ្នាំ​ព្យាបាល​អា​ឡែ​ហ្ស៊ី​ឬ​ផ្តាសាយ​, ឬ​ថ្នាំ ងងុយគេង ។​
-​ពិភាក្សា​ពី​ការចង់បាន​របស់​អ្នក​៖ អ្នក និង​គ្រូពេទ្យ ត្រូវ​និយាយ​ពី​ការ ចង់ដឹង និង​ការចង់បាន​របស់​អ្នក ។ គាត់ នឹង​ពន្យល់​ពីអ្វី​ដែល Botox អាច និង មិន​អាចធ្វើ​សម្រាប់​អ្នក និង​លទ្ធផល ប៉ាន់ស្មាន​សម្រាប់​អ្នក ។​
-​ពិភាក្សា​ពី​តម្លៃ​៖ ការចាក់ Botox អាច​នឹង​ថ្លៃ ហើយ​អ្នក​អាច​នឹង ចំណាយលុយ​ច្រើន ។​
​ ​
​ប្រសិនបើ​អ្នក​ចង់​ព្យាបាល ការ​បែកញើស​ច្រើនពេក​
​ប្រសិនបើ​អ្នក​ប្រើ Botox សម្រាប់​ព្យាបាល​ការ​បែកញើស​ក្លៀក ច្រើនពេក​នោះ គ្រូពេទ្យ​អាច​នឹង​ឱ្យ អ្នកធ្វើ​នូវ​ប្រការ​ដូចខាងក្រោម​មុននឹង ព្យាបាល​៖
-​កោរ​រោមក្លៀក​
-​ចៀសវាង​ការប្រើ​គ្រឿង បំបាត់​ក្លិន​រយៈពេល​២៤​ម៉ោង មុននឹង ធ្វើការ​ព្យាបាល​
-​ចៀសវាង​ការទទួល​ទាន អាហារ​ឬ​សកម្មភាព​ណា​ដែល​អាចធ្វើ ឱ្យ​អ្នក​បែកញើស​កាន់តែច្រើន ដូចជា អាហារ​ក្តៅ ឬ ការហាត់​ប្រាណ រយៈ ពេល​៣០​នាទី មុននឹង​ធ្វើការ​ព្យាបាល ។​
​ ​
​អ្វីដែល​អ្នក​អាច​សង្ឃឹមទុក​
​មុនពេល​ព្យាបាល គ្រូពេទ្យ អាច​នឹង​ចាក់​ថ្នាំស្ពឹក​នៅ​កន្លែង​ដែល ត្រូវ​ចាក់ ។​
​ ​
​ពេល​ព្យាបាល គ្រូពេទ្យ​នឹង ប្រើ​ម្ជុល​តូច​មួយ ដើម្បី​ចាក់ Botox ចំនួន​បន្តិច​ក្នុង​ស្បែក​ឬ​សាច់ដុំ របស់​អ្នក ។​
-​ពេល​ព្យាបាល​ការ​បែកញើស ក្លៀក​ច្រើន គ្រូពេទ្យ​នឹង​ចាក់ Botox ក្នុង ស្បែក​ក្រោម​ដៃ​របស់​អ្នក ។​
-​ពេល​ព្យាបាល​ស្នាម​ជ្រួញ​លើ មុខ​ឬ​បញ្ហា​ផ្សេងទៀត គ្រូពេទ្យ​នឹង​ចាក់ Botox ក្នុង​សាច់ដុំ ។ គ្រូពេទ្យ​នឹង​ចាក់ លើ​សាច់ដុំ​ណា​ដែល​ត្រូវ​ចាក់​តែ ប៉ុណ្ណោះ ដោយ​ការជ្រើសរើស​សាច់ដុំ យ៉ាង​យកចិត្តទុកដាក់ ។​
​ ​
​ចំនួន​នៃ​ការចាក់ គឺ​អាស្រ័យ លើ​កត្តា​ជាច្រើន ដូចជា ទំហំ​នៃ​កន្លែង ដែល​ត្រូវ​ព្យាបាល ។ សម្រាប់​ការ ព្យាបាល​ស្នាម​ជ្រួញ​លើ​មុខ កត្តា​សម្ផស្ស គឺជា​កត្តា​ចម្បង ។​
​ ​
​ការចាក់ Botox ចំណាយពេល ប្រហែល​១០​ទៅ​១៥​នាទី និង​ច្រើនតែ​ធ្វើឡើង​ក្នុង​ការិយាល័យ របស់​គ្រូពេទ្យ​។ អ្នក​អាច​នឹងមាន​ការឈឺ​តិចៗ​ដោយ សារ​ការចាក់ ប៉ុន្តែ​មនុស្ស​ជាច្រើន​អាច ទ្រាំ​នឹង​វា​បាន ។​
​ ​
​ក្រោយពេល​ព្យាបាល ទោះ ជា​អ្នក​អាច​នឹងមាន​ស្នាម​ជាំ​ឬ​បញ្ហា តិចតួច​ដោយសារ​ការ​ចាក់ Botox ប៉ុន្តែ វា​នឹង​បាត់​ទៅវិញ ។ អ្នក​អាចធ្វើ​ការងារ ប្រចាំថ្ងៃ​របស់​អ្នក​ភ្លាមៗ​បន្ទាប់ពី​ធ្វើការ ព្យាបាល ។ អ្នក​ត្រូវ​យកចិត្តទុកដាក់​វា ដោយ​មិនត្រូវ​ដុសខាត់​ឬ​ម៉ាស្សា​កន្លែង ដែល​ព្យាបាល​ដែល​អាចធ្វើឱ្យ ជាតិពុល នេះ​ឆ្លងទៅ​កន្លែង​ផ្សេង ។​
​ ​
​លទ្ធផល​
​ពេលដែល​អ្នក​ព្យាបាល​ស្នាម ជ្រួញ អ្នកនឹង​ឃើញ​ពី​លទ្ធផល​របស់​វា ក្នុង​រយៈពេល​២-៣​ថ្ងៃ ទោះជា​ប្រសិទ្ធ ភាព​ពេញលេញ​របស់​វា​ត្រូវ​ចំណាយ ពេល​ប្រហែល​ពីរ​សប្តាហ៍​ក៏ដោយ ។​
​ ​
​លទ្ធផល​ទាំងនេះ មិន​ស្ថិត ស្ថេ​រ​រហូត​នោះទេ ដោយសារ​ឥទ្ធិពល នៃ Botox នឹង​បាត់បង់​ក្នុង រយៈពេល​បី ទៅ​ប្រាំ​មួយខែ ។ ដើម្បី​ថែរក្សា​វា អ្នក ត្រូវ​ការចាក់​បន្ថែម​រៀងរាល់​ពីរ​ទៅ​បី ខែ ។ នេះ​ជា​អ្វីដែល​អ្នក​គួរ​យកចិត្ត ទុកដាក់​ពី ព្រោះ​វា​មានន័យថា អ្នកនឹង ចំណាយ​ថវិការ​ជាប់​រហូត ៕ ដោយ​៖ health.com.kh