អ្វីដែល​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​ពេល​គេង​ថ្ងៃ​

504
ចែករម្លែក

ការ​គេង​ថ្ងៃ​មួយស្របក អាចធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាន់តែ​ស្រស់ស្រាយ​។ ប៉ុន្តែ​ការ​គេង​ខុស​ម៉ោង ខុស​វេលា​ឬ​គេង​យូរពេក​អាច​បង្ក​ជា ផលវិបាក​វិញ​បាន ជាពិសេស​ការ​គេង​ថ្ងៃ​តែម្តង​។ ខាងក្រោម​នេះ​គឺ​ការណែនាំ​ដ៏​ល្អ បំផុត​អំពី​ការ​គេង​ថ្ងៃ​៖

– ​ចូរ​គេង​ថ្ងៃ​នៅ​ចន្លោះ ១០ ទៅ ២០​នាទី​អី​បាន​ហើយ​
– ​ចូរ​គេង​ថ្ងៃ​នៅពេល​រសៀល​
– ​ចូរ​គេង​ថ្ងៃ​នៅ​កន្លែង​ដែល​ស្ងា​ត ងងឹត និង​មាន​សម្លេង​រំខាន​តិចតួច​បំផុត​
– ​មុនពេល​ត្រឡប់​ទៅធ្វើ​ការ​វិញ​ក្រោយពី​គេង​ថ្ងៃ​រួច ចូរ​ផ្តល់​ពេលវេលា​ដល់​ខ្លួនឯង​ស្វាង​ពី​ការ​គេង​សិន​។ ​ចូរ​ផ្តល់​ពេលវេលា​ខ្លះ​ដល់​ខ្លួនឯង​ដែរ​បើសិនជា​សកម្មភាព​ការងារ​នោះ​ត្រូវការ​ឆ្លើយតប​វិញ​លឿន ឬ​ប្រ​ញ៉ាប់​ខ្លាំង​៕ ដោយៈ health.com.kh

#