អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​ការ​មក​រដូវ​ច្រើនៗ​

358

ការ​មក​រដូវ​ច្រើនៗ​នេះ​មានន័យ ថា ការ​មក​រដូវ​របស់​អ្នកមាន​លក្ខណៈ ច្រើនជាង​ធម្មតា ឬ​ធ្លាក់ឈាម​យូរ​ជាង ធម្មតា ។ ជាមួយនឹង​អាកា​រៈ​បែបនេះ ការ​មក​រដូវ​របស់​អ្នក​ម្តងៗ​គ្រប់គ្រាន់​នឹង បណ្តាលឱ្យ​បាត់បង់​ឈាម​ច្រើន ហើយ ការឈឺចាប់​បែប​រមួល​ក្នុង​ពោះ ផ្នែក ខាងក្រោម​ក៏​ជា​បញ្ហា​រំខាន​ដល់​ការ ងារ​ប្រចាំថ្ងៃ​របស់​អ្នក​បានដែរ​។ បើ​អ្នក មក​ឈាមរដូវ​ច្រើនៗ​បែបនេះ​អ្នក​គួរ តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​ព្រោះ​ពួកគេ​មាន​វិធី​ព្យាបាល ដ៏​មាន​ប្រសិទ្ធ ភាពជា​ច្រើន​សម្រាប់​ជួយ​ដល់​អ្នក ។​
​ ​
​ការ​មក​រដូវ​ច្រើនៗ​ភាគច្រើន បណ្តាលមកពី​អតុល្យភាព​អ័រម៉ូន​ណា មួយ​ដែល​ធ្វើឱ្យ​វដ្ត​រដូវ​កើតមាន​ដោយ គ្មាន​ការផ្ទុះ​អូ​វ៉ុល ។ វដ្ត​រដូវ​ធម្មតា​ត្រូវ មានការ​បញ្ចោ​ញ នៃ​មេជី​វិត​ញី​ពី​ក្នុង ក្រពេញ​អូ​វ៉ែ បន្ទាប់មក​វា​នឹង​ភ្ញោ​ច ទៅ រាងកាយ​ដើម្បី​ផលិត​អ័រម៉ូន ប្រូ​ជែ​ស្ត្រេ​-​រ៉ូ​ន ដើម្បី​រក្សា​រដូវ​ឱ្យ​ទៀងទាត់ ។ នៅពេល​គ្មាន​ការ​បញ្ចោ​ញ របស់​មេជី​វិត​ញី ទេ ការ​កង្វះ​របស់​អ័រម៉ូន​ប្រូ​ជែ​ស្ត្រេ​រ៉ូ​ន អាច​នឹង​ធ្វើឱ្យ​ហូរឈាម​រដូវ​ច្រើនៗ​បាន​។​
​ ​
រោគសញ្ញា​
– •​អាកា​រៈ​នៃ​ការ​មក​រដូវ​ច្រើន ខុសធម្មតា​អាចមាន​ដូចជាៈ​
– •​ទទឹកជោគ​សម្លី​អនាម័យ​មួយ ឬ​ពី​ជា​រៀងរាល់​ម៉ោង​រយៈពេល​ច្រើន ម៉ោង​
– •​ត្រូវ​ការប្រើ​សម្លី​អនាម័យ​ការ ពារ​ពីរ​ស្រទាប់​ដើម្បី​គ្រប់គ្រង​លំហូរ ឈាមរដូវ​
– •​ត្រូវការ​ភ្ញាក់​ពី​គេង​ដើម្បី​ផ្លាស់ ប្តូរ​សម្លី​អនាម័យ​នៅពេល​យប់​
– •​ហូរឈាម​រដូវ​យូរ​ជាង​មួយ សប្តាហ៍​
– •​ធ្លាក់​កំណក​ឈាមរដូវ​ធំៗ​
– •​មិនអាច​ធ្វើ​ការងារ​ប្រចាំថ្ងៃ បាន​ដោយសារតែ​រដូវ​មក​ច្រើនៗ​ពេក​
– •​មាន​សញ្ញា​នៃ​ការ​កង្វះ​គ្រាប់ ឈាម ដូចជា​អស់កម្លាំង ឬ​ពិបាក​ដក ដង្ហើម​

​ពេលដែល​ត្រូវ​ទៅ​ជួប​ពេទ្យ​
​ការធ្លាក់​ឈាមរដូវ​ច្រើនៗ​ពេក ដែល​វា​ត្រូវឱ្យ​ផ្លាស់ប្តូរ​សម្លី​អនាម័យ យ៉ាងហោចណាស់​មួយ​ក្នុង​រយៈពេល មួយ​ម៉ោង និង​រយៈពេល​ច្រើន​ម៉ោង​
– ធ្លាក់​ឈាមរដូវ​នៅ​ចន្លោះ ពេល​មក​រដូវ ឬ​មក​រដូវ​មិន​ទៀងទាត់​
– •​ការធ្លាក់​ឈាមរដូវ​ក្រោយ ពេល​រាំងរដូវ​
– មូលហេតុ​
– ករណីខ្លះ មូលហេតុ​នៃ​ការធ្លាក់ ឈាមរដូវ​ច្រើនៗ​គឺ​មិនដឹង​មូលហេតុ ឡើយ ប៉ុន្តែ​មាន​ជំងឺ​មួយចំនួន​ដែល​បង្ក ឱ្យមាន​បញ្ហា​ដែរ​ដូចជាៈ​

•​អតុល្យភាព​អ័រម៉ូន ដែល​បញ្ហា នេះ​អាច​បណ្តាលមកពី​មាន​គីស​ច្រើន គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ការ​ធាត់​ជ្រុល ភាព​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុយ​លីន និង​បញ្ហា ក្រ​ពេញទី​រ៉ូ​អ៊ី​ត ។​

•​ខូច​មុខងារ​ក្រពេញ​អូ​វ៉ែ ដោយសារតែ​មិនអាច​បញ្ចោ​ញ ឬ​ផលិត មេជី​វិត​ញី​បាន​ដូច្នេះ​រាងកាយ​ក៏​មិន ផលិត​អ័រម៉ូន​ភេទ​សម្រាប់​បម្រើ​ដល់​ការ មក​រដូវ​ធម្មតា​ដែរ ។
– •​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ស្បូន​
– •​ជំងឺ Adenomyosis
– •​ការដាក់​កង​ក្នុង​ស្បូន​
– •​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ ដូចជា សុក​បាំង​មាត់ស្បូន​ជាដើម​
– •​ជំងឺមហារីក​ស្បូន និង​មាត់ស្បូន​
– •​ជំងឺ​ហូរឈាម​មិនធម្មតា​
– ការប្រើ​ថ្នាំ​ដូចជា​ពពួក​ថ្នាំ ប្រឆាំង​ការ​រលាក​ថ្នាំ​អ័រម៉ូន និង​ថ្នាំ រំលាយ​កំណក​ឈាម​ជាដើម​
-• ជំងឺ​ផ្សេងៗ​ទៀត​ដូចជា ជំងឺថ្លើម ឬ​តម្រងនោម ។​
– កត្តា​ប្រឈមមុខ​
– វដ្ត​រដូវ​ដែល​គ្មាន​ការផ្ទុះ​អូ​វ៉ុល ភាគច្រើន​កើតឡើង​លើ​មនុស្ស​ស្រី​ពីរ ប្រ​ភេ​ទៈ​
– ស្ត្រី​វ័យ​ជំទង់​ដែល​ទើបតែ​ចាប់ ផ្តើម​មក​រដូវ​
– ស្ត្រី​វ័យ​ជំទង់​គឺជា​វ័យ​មួយ​ដែល ងាយ​នឹង​គ្មាន​ការ​បញ្ចោ​ញ​មេជី​វិត​ញី ឡើយ​ក្នុង​រយៈពេល​មួយឆ្នាំ​ដំបូង ក្រោយពី​មក​រដូវ​ដំបូង​បំផុត​របស់​ពួក គេ ។​
– ស្ត្រី​វ័យ​ច្រើន​ដែល​កំពុង ឈានទៅរក​ការ​រាំងរដូវ​
– ស្ត្រី​អាយុ​ពី ៤០ ទៅ​៥០​ឆ្នាំ​គឺជា មនុស្ស​ដែល​ប្រឈម​កាន់តែខ្លាំង​នឹង បម្រែបម្រួល​អ័រម៉ូន​ដែលនាំឱ្យ​គ្មាន ការ​បញ្ចោ​ញ​មេជី​វិត​ញី​ក្នុង​វដ្ត​រដូវ ពួកគេ ។​
​ ​
​ផលវិបាក​
-​ការធ្លាក់​ឈាមរដូវ​ម្តង​ច្រើនៗ អាច​នាំឱ្យមាន​បញ្ហា​ដល់​សុខភាព​ដែរ ដូចជាៈ​
-​កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ កង្វះ​ជាតិ​ដែក​
-​ការ​មក​រដូវ​ច្រើនៗ​អាច​កាត់ បន្ថយ​ចំនួន​ជាតិ​ដែក​បាន ។ រោគសញ្ញា របស់​ជំងឺ​នេះ​មានដូចជា ស្បែក​ស្លេក​- ស្លាំង ខ្សោយ និង​អស់កម្លាំង ។​
-​ទោះបីជា​របប​អាហារ​ដើរ តួនាទី​ដ៏​សំខាន់​ចំពោះ ជំងឺ​នេះ​ក៏ដោយ ក៏​បញ្ហា​អាច​កើតឡើង​ដោយសារតែ ការ​មក​រដូវ​ច្រើនៗ​ដែរ​។​
​ ​
​ករណី​ភាគច្រើន​ជំងឺ​នេះ គឺមាន លក្ខណៈ​តិចតួច​ទេ ប៉ុន្តែ​វា​គ្រប់គ្រាន់​នឹង ធ្វើឱ្យ​ខ្សោយ និង​អស់កម្លាំង​ហើយ ។ ករណី​លក្ខណៈ​ជំងឺ​ក្នុង​កម្រិត​មធ្យម​ដល់ ធ្ងន់ធ្ងរ ក៏​អាច​នាំឱ្យ​ពិបាក​ដកដង្ហើម បេះដូង​ដើរ​ញាប់ ធី​ង​ធោ​ង និង​ឈឺ ក្បាល​ដែរ ។​
​ ​
ឈឺចាប់​ធ្ងន់ធ្ងរ​
​រួមជាមួយ​ការ​មក​រដូវ​ច្រើនៗ អ្នក​ប្រហែលជា​មានការ​ឈឺចាប់​បែប រមួល ឬ​ឈឺចាប់​ក្នុងពេល​មក​រដូវ​ដែរ ។ ពេលខ្លះ ការឈឺចាប់​បែបនេះ គឺ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការប្រើ​ថ្នាំ ឬ​វះកាត់​ផង ។​
​ ​
​ការកំណត់​រោគវិនិច្ឆ័យ​
​ដើម្បី​កំណត់​រោគវិនិច្ឆ័យ គ្រូពេទ្យ​ទំនងជា​សួរ​អំពី​ប្រវត្តិ​ជំងឺ និង វដ្ត​រដូវ​របស់​អ្នក ។ អ្នក​ប្រហែលជា​ត្រូវ តាមដាន​ការធ្លាក់​ឈាមរដូវ និង​ថ្ងៃ ដែល​មិន​ធ្លាក់​ឈាមរដូវ​ដែរ​ដើម្បី ចង់ដឹង​អំពី​ការធ្លាក់​ឈាមរដូវ​ម្តងៗ មាន​ភាព​ច្រើនៗ​បែបណា និង​ត្រូវ​ប្រើ សម្លី​អនាម័យ​ច្រើន​ប៉ុនណា​ដើម្បី​គ្រប់គ្រង វា ។​
​ ​
​គ្រូពេទ្យ​អាច​នឹងធ្វើ​ការពិនិត្យ លើ​រាងកាយ និង​អាច​ណែនាំ​ឱ្យធ្វើ​តេស្ត មួយ ឬ​ច្រើន​ដូចខាងក្រោម​នេះ​៖
​ ​•
– ការធ្វើ​តេស្ត​ឈាម​ដើម្បី​វាយ តម្លៃ​លើ​ការ​កង្វះ​គ្រាប់​ឈាម និង​បញ្ហា សុខភាព​ទាក់ទង​នឹង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ឬ​ការ​កកឈាម​មិនធម្មតា​
– •​តេស្ត Pap ដើម្បី​យក​កោសិកា ពី​មាត់ស្បូន​រកមើល​ការបង្ក​រោគ​ការ រលាក ឬ​ការផ្លាស់ប្តូរ​ដែល​អាច​ទៅ ជា​មហារីក​ឬ​អត់​
– ការ​ច្រឹប​សាច់​នៅក្នុង​ស្រទាប់ ស្បូន​ដើម្បី​វិភាគ​
– ការថត​អេកូ​ដើម្បី​មើលរូប​រាង របស់​ស្បូន​ក្រពេញ​អូ​វ៉ែ និង​អាង​ត្រគាក ។​

​យោងទៅតាម​លទ្ធផល​នៃ​ការ ធ្វើតេស្ត​គ្រូពេទ្យ​អាច​ណែនាំ​ឱ្យធ្វើ​តេស្ត បន្ថែមទៀត​ដែរ​ដូចជាៈ​
– Sonohysterography ជាការ ធ្វើតេស្ត​មួយ​ដោយ​ចាក់ទឹក​ចូលទៅក្នុង ស្បូន​បន្ទាប់មក​ថត​អេកូ​ដើម្បី​មើល ភ្នាស់​របស់​ស្បូន ។​
– •​ការឆ្លុះ​ក្នុង​ស្បូន​(Hyster oscopy) ។​
​គ្រូពេទ្យ​អាច​នឹង​កំណត់​រោគ វិនិច្ឆ័យ​ថា​មក​រដូវ​ច្រើនៗ​បាន​ក្រោយ ពី​ធ្វើការ​ទាត់ចោល​បញ្ហា​ទាក់ទង​នឹង ការ​មក​រដូវ ជំងឺ​ក្នុង​ខ្លួន ឬ​ការប្រើប្រាស់ ថ្នាំ​ផ្សេងៗ​អស់​សិន ។​

​ការព្យាបាល​
– ការព្យាបាល​ពិសេសៗ​អាស្រ័យ ទៅតាម​កត្តា​មួយចំនួន​ដែរ​ដូចជាៈ​
– •​សុខភាព​ទូទៅ និង​ប្រវត្តិ​ជំងឺ​
– •​មូលហេតុ និង​ភាព​ធ្ងន់ធ្ងរ របស់​វា​
– •​ភាព​អាច​ទទួលបាន​ចំពោះ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ ដំណើរការ វេជ្ជសាស្ត្រ ឬ​ការព្យាបាល​ផ្សេងៗ​
– •​គម្រោង​នៃ​ការចង់​បានកូន​នៅ ថ្ងៃក្រោយ​
– •​ឥទ្ធិពល​នៃ​ស្ថានភាព​ជំងឺ ចំពោះ​របៀប​រស់នៅ​អ្នក​
– •​ជម្រើស​របស់​អ្នក​

ថ្នាំ​សម្រាប់​ព្យាបាល​អាកា​រៈ​មក ឈាមរដូវ​ច្រើនៗ​មានដូចជាៈ​
– •​ថ្នាំ​បំប៉ន​ជាតិ​ដែក​
– •​ថ្នាំ​បំបាត់​ការឈឺចាប់ Nonsteroidal Anti-inflammatory Drugs (NSAIDs)
– •​ថ្នាំ Tranexamic Acid
– •​ថ្នាំ​ពន្យារកំណើត​
– •​ថ្នាំ​ពន្យារកំណើត​បែប Oral Contraceptives
– •​កង​ដាក់​ក្នុង​ស្បូន​
​ ​
​បើសិនជា​អ្នកមាន​អាកា​រៈ​មក ឈាមរដូវ​ច្រើនៗ​ដោយសារ​ការប្រើ​ថ្នាំ អ័រម៉ូន​អ្នក និង​គ្រូពេទ្យ​ប្រហែលជា​អាច ព្យាបាល​ជំងឺ​នេះ​បាន​តាមរយៈ​ការផ្លាស់ ប្តូរ ឬ​បញ្ឈប់​ការប្រើ​ថ្នាំ​នោះ ។​
​ ​
​អ្នក​ប្រហែលជា​ត្រូវការ ព្យាបាល​ដោយ​វះកាត់​ដែរ​បើសិនជា ការព្យាបាល​ដោយ​ថ្នាំ​មិន​ទទួល​ជោគ​-​ជ័យ ។ ជម្រើស​នៃ​ការព្យាបាល​នោះ មានដូចជាៈ​
– •​កោស​សម្អាត​ស្បូន​
– •​កាត់​សាច់ដុំ​ក្នុង​ស្បូន​
– •​កាត់​ស្បូន​ចោល​
​ ​
​ដំណើរការ​នៃ​ការវះកាត់​ខាង លើ​នេះ​ច្រើនតែ​ធ្វើ​ហើយ​អ្នកជំងឺ​អាច ត្រឡប់ទៅផ្ទះ​វិញ​បាន​លើកលែងតែ​ការ កាត់​ស្បូន​ចោល​ប៉ុណ្ណោះ ។ ទោះបីជា​អ្នក ប្រហែលជា​ត្រូវការ​ប្រើ​ថ្នាំ​សន្លប់​ក៏ ដោយ​ក៏​វា​ទំនងជា​អាចឱ្យ​អ្នក ត្រឡប់​ទៅ ផ្ទះ​វិញ​នៅ​ថ្ងៃ​ដដែល​នៃ​ការវះកាត់ នោះដែរ ។​
​ ​
​បើសិន​ជាការ​មក​រដូវ​ច្រើនៗ ជា​សញ្ញា​របស់​ជំងឺ​ណាមួយ​វិញ​ដូចជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​នោះ​ការព្យាបាល ច្រើន​តែមាន​រយៈពេល​យូរ​បន្តិច ៕