អ្វីមួយ​ធំ​នឹង​កើតឡើង​ចំពេល​រដ្ឋាភិបាល​អាមេរិក​បិទ​អស់​ពេល​យូរ​មិន​ធ្លាប់មាន​

467
ចែករម្លែក

​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​នឹង​បិទ​មិន​កំណត់​ថ្ងៃ​ទៀត ដោយសារតែ​ស្ថានភាព​ប្រទាញប្រទង់​បច្ចុប្បន្ន​។​

​ប្រធានាធិបតី​ពូកែ​ក្រេវក្រោធ ដូ​ណា​ល់ ត្រាំ ទើបបាន​ប្រកាសថា​លោក​បានសំរេច​មិន​បង្ហាញមុខ​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ក្រុង​ដា​វ៉ូស​នៅ​ឆ្នាំ​​នេះ ក្រោយពី​ចំណាយពេល​បុណ្យ​គ្រី​ស​ម៉ាស​និង​ចូលឆ្នាំថ្មី​នៅក្នុង​សេត​វិមាន​តែម្នាក់ឯង​។​

ត្រាំ ថ្លែង​នៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច ក្នុងពេល​លោក​ចុះទៅ​ព្រំដែន​ខាងត្បូង​ក្នុង​រដ្ឋ​ម៉ិ​ក​ស៊ិ​ច​កាលពី​ថ្ងៃ​១០​មករា​

​ហេតុអ្វី​បានជា​មិន​ទៅ​ទីនោះ​? បើតាម​ត្រាំ ហេតុផល​ចម្បង​គឺ​«​ភាព​ចចេស​មានៈ​របស់​ពួក​ប្រជាធិបតេយ្យ​អំពី​សន្តិសុខ​ព្រំដែន និង​សារសំខាន់​ខ្លាំង​បំផុត​នៃ​សន្តិសុខ​សំ​​រាប់​ប្រជាជាតិ​របស់​យើង​»​។​

​ដោយ​ចាត់ទុក​សន្តិសុខ​ជាតិ​ជា​បញ្ហា​សំខាន់បំផុត​នាពេលនេះ លោក​ត្រាំ​ទំនងជា​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដើម្បី​លោក​អាច​មិន​ឆ្លង​សភា​និង​ប្រើ​ថវិកា​យោធា​ដើម្បី​​សាងសង់​របង​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច ដែល​លោក​កំពុង​ទាមទារ​បំផុត​និង​ជាដើម​ហេតុ​នៃ​ការបិទ​រដ្ឋាភិបាល​។​

​ដើម្បី​ការទាមទារ​នេះ ត្រាំ​បាន​អូស​ទូក​បណ្តោយ​ទឹក ដោយ​គំរាម​បិទ​រដ្ឋាភិបាល​សហព័ន្ធ​រាប់​ខែ​ឬ រាប់​ឆ្នាំ បើ​ពួក​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​មិន​អនុម័ត​លុយ​សំរាប់​​សាងសង់​វា​ទេ​។​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​រូប លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​លោក​ជុក ស៊ី​មឺ បាន​ក្លាយជា​សត្រូវ​ធំ​បំផុត​របស់លោក​។​

​មេដឹកនាំ​សភា​សម្លេង​ភាគតិច​មកពី​បក្ស​ប្រជាធិបតេយ្យ និយាយ​ខណៈ​ប្រធានសភា​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ស្តាប់​ក្នុងអំឡុង​សន្និសីទកាសែត​មួយ​អំពី​ការបិទ​រដ្ឋា​​ភិ​បាល​មួយផ្នែក​កាលពី​ថ្ងៃ​៩​មករា​

​កាលពី​ថ្ងៃ​១០​មករា ត្រាំ​បាន​និយាយថា​លោក​នឹង​ទៅ​ទស្សនកិច្ច​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ច​នៅក្នុង​រដ្ឋ​តិច​សាស់​។​នៅពេល​និយាយ​អំពី​បញ្ហា​ពាណិជ្ជកម្ម​ចិន​-​អាមេរិក លោក​​បាន​និយាយថា​«​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​សំរេចបាន​ជោគជ័យ​ដ៏​ធំ​។​ខ្ញុំ​មើលឃើញថា ចិន​គួរអោយ​គោរព​ជាង​មនុស្ស​គម្រក់ ជុក និង ណាន់​ស៊ី​»​។​

​ត្រាំ បាន​បន្ថែមថា​« តាមពិត ដោះស្រាយ​បញ្ហា​ជាមួយ​ចិន​ងាយស្រួល​ជាង​ដោះស្រាយ​ជាមួយ​បក្សប្រឆាំង​(​ពួក​ប្រជាធិបតេយ្យ​)»​។​

​នៅ​ដំណាក់កាល​ចុងក្រោយ ត្រាំ​ទំនងជា​បិទ​ភ្នែក​ចំពោះ​ហានិភ័យ​នានា ហើយ​ប្រើ​អំណាច​ដាច់ខាត​ដែល​ប្រធានាធិបតី​មាន​ដើម្បី​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រា​អ​សន្ន តែ​​បើ​ធ្វើ​ដូច្នេះ ពួក​សាធារណរដ្ឋ​នៅ​ខ្វល់ខ្វាយ​នៅ​មិន​សុខ និង​សង្គម​អាមេរិក​ទាំងមូល​នឹង​ធ្លាក់​ក្នុង​កោលាហល​។​

​ការតស៊ូ​អំណាច​មួយ​នឹង​កាន់តែ​ពុះកញ្ជ្រោល​ឡើង ហើយ​កិច្ចការ​ក្នុងស្រុក​នឹងមាន​អាទិភាព​ជាង​ក្រៅ​ស្រុក ។​ត្រាំ​ត្រូវបាន​គេ​ដឹងថា​ជា​មនុស្ស​ស្ទង់ចិត្ត​មិនដឹង គ្មាន​អ្វីដែល​​មិនអាច​ធ្វើកើត​ទេ​។​ឆ្នាំ​២០១៩​ទើបតែ​ចាប់ផ្តើម និង​អ្វីមួយ​ធំ​ទំនងជា​ប្រុង​នឹង​កើតឡើង​៕​ប្រែ​សម្រួល​ដោយ​វាស​នាពី​cgtn

និយោជិតសហព័ន្ធនិងកម្មករម៉ៅការរាប់ពាន់នាក់ប្រឆាំងការបិទរដ្ឋាភិបាលអាមេរិក