អ្វីៗ​គ្រប់យ៉ាង​កើតមាន​ប្លែកៗ​នៅ​ទីក្រុង​ព្រះសីហនុ​!

346
ចែករម្លែក

​ពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ថត​បាន​រថយន្ត​មួយគ្រឿង​ដឹក​កុង​តែ​ន័​រ​ខុស​បច្ចេកទេស​តាមផ្លូវ​ជាតិ លេខ​៤ ម្តុំ​ឃ្លាំង​លើ ក្នុង​សង្កាត់​លេខ​១ ក្រុង ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ពលរដ្ឋ​បាន ឃើញ​រថយន្ត​ផ្សេងទៀត​ដឹក​កុង តឺ​ន័​រ​ដូចគ្នា ដោយ​ប្រើ​ខ្សែ​ចង​បំបះ គូទ​កុង​តែ​ន័​រ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លើផ្លូវ​ជាតិ​លេខ​៤ ផងដែរ ។​
​ ​
ប្រការនេះ​ពលរដ្ឋ​បាន​លើក ឡើង​ថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច តាម​ខេត្ត​ជាពិសេស​នៅ ផ្លូវជាតិ​លេខ ៤ ខ្សោយ អន់​ជាង​ក្រុមហ៊ុន​ដឹក ជញ្ជូន​។​
​ ​
ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ សំណូមពរ​ដល់​សមត្ថ​កិច្ច​ដែលមាន ភារកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍ គួរតែ ពិនិត្យ​តាមដាន​លើ​ការដឹកជញ្ជូន​របស់ ក្រុមហ៊ុន​ធំៗ​ផង បើ​នៅតែ​របៀបនេះ បទល្មើស​ចរាចរណ៍​មិនអាច​ថមថយ បានទេ ។​

​ពលរដ្ឋ​ក៏ដូចជា​មហាជន​លើក ជា​យោបល់​ថា រូបភាព​បែបនេះ​មុន គេ​អ្នកបើកបរ ឬ​ម្ចាស់​រថយន្ត គួរ​ពិចារណា​មុននឹង​ដឹកជញ្ជូន ធ្វើ ចរាចរណ៍​លើ​ដងផ្លូវ ដើម្បី​បង្ការ​កុំឱ្យ មាន​គ្រោះថ្នាក់​ប៉ះ ពាល់​ដល់​អ្នកដទៃ​។​
​ ​
​ពលរដ្ឋ​បាន​សង្កេតឃើញថា ករណីបែបនេះ កន្លងមក​សមត្ថកិច្ច​បាន​ឃាត់​ចាប់​ជាមួយ នឹង​ការ​ផាក ពិន័យ​តាម​នីតិវិធី​ដែរ ប៉ុន្តែ​មិន​ជោគជ័យ​ទេ ៕

ពលរដ្ឋ​ក្រុងព្រះសីហនុ​ម្នាក់​