អ​.​ស​.​បព្រមាន​ថា មនុស្ស​១៦៨​លាន​នាក់​ជុំវិញ​ពិភពលោក​នឹងត្រូវ​ការ​ជំនួយ​សង្គ្រោះ​ក្នុង​ឆ្នាំ​២០២០​ដោយសារ​សង្គ្រាម​និង​ការប្រែប្រួល​អាកាសធាតុ​

183
ចែករម្លែក

​អង្គការសហប្រជាជាតិ​ប៉ាន់ប្រមាណ​ថា មនុស្ស​ចំនួន ១៦៨ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​នឹងត្រូវ​ការ​ជំនួយ​សង្គ្រោះ​នៅ​ឆ្នាំក្រោយ​។​

​ទីភ្នាក់ងារ​ត្រួតពិនិត្យ​មនុស្សធម៌​សកល​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​និយាយថា ជំនួយ​បន្ទាន់​រួមទាំង​ស្បៀងអាហារ​ទីជម្រក​និង​ការថែទាំ​សុខភាព​នឹង​ឈានដល់​កម្រិត​ថ្មី​នៅ​ឆ្នាំ ២០២០​។​

​អ្នកសម្របសម្រួល​ជំនួយ​សង្គ្រោះបន្ទាន់​របស់​អ​.​ស​.​បលោក ម៉ាក ឡូ​វ​ខុ​ក បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ថា តួលេខ ១៦៨ លាន​នាក់​នេះ​គឺជា​កំណត់ត្រា​មួយ​នៅក្នុង​យុគសម័យ​ទំនើប​នេះ គឺ​ចង់​សំដៅ​អំឡុង​រយៈពេល​តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​

​លោក​ឡូ​វ​ខុ​កបាន​បន្ថែមថា សេចក្តីត្រូវការ​នៅតែ​បន្ត​កើនឡើង ពីព្រោះ “​ជម្លោះ​កាន់តែ​អូសបន្លាយ​និង​តានតឹង​ខ្លាំង​”​។​

​របាយការណ៍​របស់​អ​.​ស​.​ប​បាន​ព្រមាន​ថា មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ងាយ​រងគ្រោះ​ចំនួន ៤៥ នាក់​នៅ​ជុំវិញ​ពិភពលោក​ត្រូវគេ​គិតថា​កំពុង​ប្រឈម​នឹង​ហានិភ័យ​ពី​ការកើនឡើង​ជម្លោះ​ពិភពលោក​និង​ការប្រែប្រួល​អាកាសធាតុ​។​

​អាស្រ័យហេតុនេះ អង្គការសហប្រជាជាតិ​បានធ្វើការ​អំពាវនាវ​សុំ​ជំនួយ​មនុស្សធម៌ ២៩ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ទប់ទល់​នឹង​តម្រូវការ​ដ៏​ខ្លាំងក្លា​នេះ​សម្រាប់​ជំនួយ​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

អ្នកសម្របសម្រួល​ជំនួយ​សង្គ្រោះបន្ទាន់​របស់​អ​.​ស​.​បលោក ម៉ាក ឡូ​វ​ខុ​ក បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទី​៤​ធ្នូ​ថា តួលេខ ១៦៨ លាន​នាក់​នេះ​គឺជា​កំណត់ត្រា​មួយ​នៅក្នុង​យុគសម័យ​ទំនើប​នេះ