អ​.​ស​.​ប ព្រមាន​ថា​ រុក្ខជាតិ​និង​សត្វ​ជាង​១​លាន​ប្រភេទ​ប្រឈម​នឹង​ការបាត់បង់​ជា​រៀងរហូត​

828
ចែករម្លែក

​ក្រុម​អ្នកជំនាញ​និយាយថា ធម្មជាតិ​កំពុងស្ថិត​ក្នុង​បញ្ហា​ជាង​ពេលណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ ជាមួយ​ការ​ផុត​ពូជ​រុក្ខជាតិ​និង​សត្វ​ជាង​មួយ​លាន​ប្រភេទ​កំពុង​លេច​ស្រ​មោ​លស្ទុងៗ​។​

​នេះ​គឺជា​ការរកឃើញ​សំខាន់បំផុត​នៃ​របាយការណ៍​ដំបូងបង្អស់​របស់​អង្គការ សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ ពោលគឺ​ភាព​ចម្រុះ​នៃ​ជីវិត​រុក្ខជាតិ​និង​សត្វ​នៅក្នុង​ពិភពលោក​ ឬ​នៅក្នុង​ជម្រក​ជាក់លាក់​មួយ​។​

​របាយការណ៍​កាលពី​ថ្ងៃ​ទី​៧​ឧសភា​និយាយថា ប្រភេទ​សត្វ​រុក្ខជាតិ​កំពុង​បាត់បង់​នូវ​ល្បឿន​ដប់​ឬ​រាប់រយ​ដង​លឿន​ជាង​កាលពី​អតីត​ទៅទៀត​។​

​របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា ​ផលប៉ះពាល់​ដ៏​អាក្រក់​បំផុត​ជាច្រើន​អាច​ត្រូវបាន​ទប់ស្កាត់បាន​ដោយ​ការផ្លាស់ប្តូរ​របៀប​ដែល​យើង​ផលិត​អាហារ ផលិត​ថាមពល ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ និង​រំលាយ​កាកសំណល់​។​

​សកម្មភាព​ទាំងអស់នោះ​ត្រូវតែមាន​ការចូលរួម​ពី​រដ្ឋាភិបាល​នានា ក្រុមហ៊ុន និង ប្រជាជន​។​

​សហប្រធាន​នៃ​របាយការណ៍​នេះ​គឺ​អ្នកវិទ្យាសាស្ត្រ​អេកូឡូស៊ី លោក​ចូ​សេ​ហ្វ សេត​តេ​ឡេ (Josef Settele) នៃ​មជ្ឈមណ្ឌល Helmholtz សម្រាប់​ការស្រាវជ្រាវ​បរិស្ថាន​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយថា បុគ្គល​ម្នាក់ៗ​អាចជួយ​ជាមួយ​ការផ្លាស់ប្តូរ​ចំពោះ​របៀប​ដែល​ពួកគេ​ញ៉ាំ​និង​ប្រើប្រាស់​ថាមពល​។​

​លោក​សឺ រ៉ូ​ប៊ើ​ត​ បាន​និយាយថា នេះ​មិន​មានន័យថា​ត្រូវ​ក្លាយជា​អ្នក​ហូប​បួស​នោះទេ ប៉ុន្តែ​ត្រូវ​រក្សា​តុល្យភាព​សាច់ ​បន្លែ​និង​ផ្លែឈើ ហើយ​ដើរ​និង​ជិះ​កង់​ឱ្យបាន​ច្រើន​។​

​សាស្ត្រាចារ្យ​ឡឺ​ប​ច​យ​ បាន​បន្ថែមថា “​យើង​អាច​ចិញ្ចឹម​មនុស្ស​រាប់ពាន់​លាន​នាក់​នាពេលខាងមុខ ដោយ​មិនចាំបាច់​បំផ្លាញ​ធម្មជាតិ​សូម្បី​មួយ​អ៊ី​ញ​”​។​

​លោក​បាន​និយាយថា រឿង​ជាច្រើន​អាចធ្វើ​បាន​ដោយ​ការលុបបំបាត់​កាកសំណល់​អាហារ​ឱ្យមាន​ប្រសិទ្ធភាព​៕ ដោយ៖ កញ្ញាដាលីស/Ha

រុក្ខជាតិ​និង​សត្វ​ជាង​១​លាន​ប្រភេទ​ប្រឈម​ការបាត់បង់