អ​.​ស​.​ប ៖ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ត្រូវការ​គោលនយោបាយ​គ្រប់គ្រង​ប្លា​ស្ទិ​ក​តឹងរ៉ឹង​ដើម្បី​ទប់ទល់​នឹង​ការបំពុល​បរិស្ថាន

151
ចែករម្លែក

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​វិច្ឆិកា​ថា បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​ស្ថិត​ក្នុងចំណោម​អ្នក​បំពុល​មហាសមុទ្រ​អាក្រក់​បំផុត​ក្នុង​ពិភពលោក ត្រូវការ​បទ​ប្បញ្ញត្តិ​តឹងរ៉ឹង​ជាង​មុន​សម្រាប់​ការ​វេច​ខ្ចប់​ប្លា​ស្ទិ​ក​ដើម្បី​ទប់ស្កាត់​ការ​លេច​ធ្លាយ​សំរាម​ប្លា​ស្ទិ​ក​ចូល​សមុទ្រ​។​

​អាស៊ីអាគ្នេយ៍​គឺជា​អ្នកចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ទម្លាយ​សំរាម​ប្លា​ស្ទិ​ក​ពី​ដី​ចូលទៅ​មហាសមុទ្រ​លើ​ពិភពលោក ដោយ​ជាង​ពាក់កណ្តាល​នៃ​សំរាម​នោះ​គឺ​មកពី​ប្រទេស​ចំនួន​បួន​គឺ​ឥណ្ឌូណេស៊ី​ហ្វីលីពីន​វៀតណាម​និង​ថៃ​រួមជាមួយ​ចិន​ដែលជា​អ្នក​បំពុលបរិស្ថាន​កំពូល​តែមួយគត់​។​

​ប្រទេស​ជាច្រើន​ក្នុង​តំបន់​កំពុង​ជួប​ការលំបាក​ជាមួយ​ប្រព័ន្ធ​បែងចែក​និង​ការ​ចោល​សំរាម​ដ៏​អន់ ហើយ​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​និង​តម្រូវ​ការកើនឡើង​ខ្លាំង​សម្រាប់​ផលិតផល​ប្រើប្រាស់​មានន័យថា​ប្លា​ស្ទិ​ក​ដែល​ប្រើ​តែម្តង​បោះចោល​នឹង​បញ្ចប់ទៅ​នៅ​កន្លែង​ចាក់សំរាម​ឬ​លេច​ធ្លាយ​ចូលទៅក្នុង​បរិស្ថាន​។​

​កម្មវិធី​បរិស្ថាន​រប​ស់​អង្គការសហប្រជាជាតិ (UNEP) បាន​និយាយ​នៅក្នុង​របាយការណ៍​កម្រាស់ ៨៩ ទំព័រ​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ដែល​កំពុង​កើនឡើង​នេះ អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន ៦៤១ លាន​នាក់​នៅ​ទូទាំងប្រទេស​ចំនួន ១០ ចាំបាច់​ត្រូវ​ដាក់ចេញ​នូវ​គោលនយោបាយ​ទូទាំង​តំបន់​ដើម្បី​គ្រប់គ្រង​ការ​វេច​ខ្ចប់​ប្លា​ស្ទិ​ក​។​

​អ្នកសម្របសម្រួល​ប្រចាំ​តំបន់​របស់​អង្គការ UNEP សម្រាប់​គីមី​និង​កាកសំណល់​លោក កា​គូ​កូ ណាហ្គា​តានី​យ៉ូ​ស៊ី​ដា បាន​និយាយថា “​អាស៊ីអាគ្នេយ៍​គឺជា​ប្រភព​ចម្បង​និង​ជា​ជនរងគ្រោះ​នៃ​ប្លា​ស្ទិ​ក កន្លែង​ដែល​វា​ធ្វើឱ្យ​ស្ទះ​សមុទ្រ​និង​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​និង​ជីវភាព​រស់នៅ​។ ប្រសិនបើ​យើង​ចង់​ដោះស្រាយ​បញ្ហា​សំរាម​ប្លា​ស្ទិ​កនៅ​សមុទ្រ​ជាស​កល យើង​ត្រូវ​ដោះស្រាយ​វា​នៅក្នុង​តំបន់​នេះ​”៕ ដោយ៖ កញ្ញាដាលីស