អ​.​ហ​. ឃាត់ខ្លួន​និង​បញ្ជូនទៅ​ឃុំ​ស្ត្រី​ជើងល្អ​ម្នាក់ ដែល​បោក​ឲ្យ​បុរស​អ​និក​អូស្ត្រាលី​វេរ​លុយ​ឲ្យ​២.០០០​ដុល្លារ​

653
ចែករម្លែក
  • 15
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​តុល​ការចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ជា​ស្ត្រី​ជើងល្អ​ម្នាក់ ដែល​បោក​ឲ្យ​បុរស​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​វេរ​លុយ​២.០០០​ដុល្លារ​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​អោយដឹងថា យោង​បទបញ្ជា​លោក​មេបញ្ជាការ​កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ សហការ​នឹង​កម្លាំង​អហ​ខេត្តសៀមរាប និង​សម្របសម្រួល​ពី​ចុះ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅ​ចំណុច​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​។ ជនសង្ស័យ​មានឈ្មោះ ហ៊ាង ស្រី​នាង អាយុ ២៣​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ នាង​បាន​ស្គាល់​បរុស​រង​គ្រោះជា​ជនជាតិ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ម្នាក់ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (FaceBook) ហើយ​បាន​សុំ​គ្នា​ជា​មិត្ត ជា​អនាគត​សង្សារ​។​

​យោង​ទំនាក់ទំនង​នេះ នាង​បាន​សុំ​ខ្ចីលុយ​បុរស​នេះ ម្តង​បន្តិច​ម្តងៗ​តាមរយៈ​ម្តាយ​ជនរងគ្រោះ​រស់នៅ​ខេត្តសៀមរាប ហើយ​សន្យា​សង​វិញ​ជា​បន្តបន្ទាប់​វិញ​ដែរ​។ ប៉ុន្តែ ការសន្យា​នោះ មិនត្រូវ​បាន​គោរព​ទេ​។ ការខ្ចី​កើន​ដល់​រហូត ២.០០០​ដុល្លារ និង​ទិញ​ទូរស័ព្ទ​២​គ្រឿង​ផង​។ ឃើញ​ស្ថានភាព​ដូច្នេះ ម្តាយ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​នៅ​កង​អាវុធហត្ថ​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​អាវុធហត្ថ​ទាំង​២​ខេត្ត បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​នៅ​ចំណុច​វី​ង​វេរ​លុយ ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈ​រៀប​អន្ទាក់​ឲ្យ​ជនរងគ្រោះ​វេរ​លុយ តាម​ក្រុមហ៊ុន​វី​ង​ឲ្យ​នាង​ទៀត​៕ ល​

#