អ​.​ហ​. បន្ទាយមានជ័យ រៀបចំ​ផែនការ និង​បញ្ចេញ​កម្លាំង​ទ្រង់ទ្រាយ​ធំ ត្រៀម​ការពារ​ចូលឆ្នាំថ្មី​ឆ្នាំច​

2123
ចែករម្លែក
  • 166
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រៀបចំ​ផែនការ​និង​បញ្ចេញ​កម្លាំង​ទ្រង់ទ្រាយ​ធំ​ត្រៀម​ការពារ​ចូលឆ្នាំថ្មី​ឆ្នាំច សំរឹទ្ធ​ស័ក ពស​២៥៦២ នា​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​លោក​ឧ​ត្ត​ម​សេនីយ៍ លោក​វរសេនីយ៍​មេបញ្ជាការរង​ខេត្ត នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ​នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​/​ស្រុក និង​ស្នាក់ការ​សន្តិសុខ​ទាំងអស់ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​រៀបចំ​ផែនការ​ត្រៀម​ការពារ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ច ប្រពៃណី​ជាតិខ្មែរ សំរឹទ្ធិស័ក ពស​២៥៦២ នា​ថ្ងៃទី​១៤-១៥-១៦​មេសា​ឆ្នាំ​២០១៨ ពេលខាងមុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី និយាយថា យោង​លើ​ផែនការ​ត្រៀម​ការពារ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ របស់​សេនាធិការដ្ឋាន កំបាន​ណ​ត់​គោលដៅ​ច្បាស់លាស់​តាម​រមណីយដ្ឋាន និង​ទី​កំសាន្ត​នានា ក្នុងភូមិ​សាស្ត្រ​ខេត្ត និង​ក្រុង​/​ស្រុក សា​ម៉ី​ដែលមាន​ថ្នាក់​មេបញ្ជាការរង​ខេត្ត ០១​រូប ទទួលខុសត្រូវ​រួម ហើយ​សូម​អស់លោក​ដែលមាន​ឈ្មោះ​ទទួល​តាម​ផែន​លើ​គោលដៅ​ទាំងអស់ ត្រូវយក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​កំសាន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បន្តទៀតថា នៅតាម​ទីបញ្ជាការ​មូលដ្ឋាន និង​ស្នាក់ការ​សន្តិសុខ ត្រូវ​ចាត់តាំង​កម្លាំង​ប្រចាំ​បញ្ជា ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង​។ ក្រៅពី​កម្លាំង​ចេញ​ការពារ​តាម​គោលដៅ​។ រាល់​ករណី​មាន​បទល្មើស​កើតឡើង ត្រូវ​ចាត់តាំង​កម្លាំង​ចុះបង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា និង​ត្រូវ​រាយការណ៍​សុំ​គោលការណ៍​មក​ថ្នាក់​ខេត្ត ដើម្បី​មាន​វិធានការ​សមស្រប​លើ​ប្រតិបត្តិការ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​ព្រមាន​ដែរ​ថា “​ក្នុង​រយៈពេល​នៃ​កិច្ចការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ កងកម្លាំង​ទាំងអស់​ហាម​ដាច់ខាត​សេព​គ្រឿង​ស្រវឹង និង​មិន​អនុញ្ញាត​ច្បាប់ឈប់​សម្រាក​ដាច់ខាត​”៕ ល​