អ​.​អិ​ម​.​អេ ប្រកាស​ការលក់​រថយន្ត​ចា​គ័​រ និង​លែ​ន​រ៉ូ​វើ មួយ​ទឹក​ធានា​២​ឆ្នាំ​

1308
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ផ្នែក​រថយន្ត​ប្រណីត Jaguar Land Rover បានប្រកាស​ពី​ការបើក​លក់​ជា​ផ្លូវការ នូវ​ការលក់​រថយន្ដ​ប្រើប្រាស់​រួច​ម៉ាក Jaguar Land Rover និង Range Rover ដោយមាន​ភ្ជាប់​ជាមួយ​នូវ​ការធានា​រហូតដល់​ទៅ​រយៈពេល​២​ឆ្នាំ និង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យ៉ាងច្បាស់​លាស់ ទៅលើ​ចំណុច​ទាំង​១៦៥​ដោយ​ជាង​ជំនាញ​។​

​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៨ លោក ហុង ឌី​ណា ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អ​អិ​ម​អេ​ខេ​ម​បូ​ឌា បាន ឱ្យដឹងថា​កម្មវិធី​ដ៏​ថ្មីស្រឡាង​នេះ នឹង​ផ្ដល់ជូន​អតិថិជន​នូវ​រថយន្ដ​ប្រើប្រាស់​រួច​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់បំផុត ហើយ​អ្វីដែល​ពិសេស​បំផុត​នោះ គឺ​គ្រប់​រថយន្ដ​ទាំងអស់​ដែល​ក្រុមហ៊ុន​ធ្វើការ​ដាក់លក់ គឺ​ត្រូវ​បានទទួល​ការត្រួតពិនិត្យ​ដូចតទៅ ទី​១៖​លក្ខណៈ​បច្ចេកទេស​សរុប​១៦៥​ចំណុច​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​ជាង​ជំនាញ​ច្បាស់លាស់​កំរិត​សញ្ញាប័ត្រ​ខ្ពស់បំផុត​ដែល​ទទួលស្គាល់​ពី​រោងចក្រ​ផ្ទាល់​។ ទី​២៖ ប្រវត្តិ​រថយន្ត ដ៏​ច្បាស់លាស់ ពោលគឺ​មិន​ធ្លាប់មាន​ការបុក​ប៉ះទង្គិច​ខ្លាំង និង​ទី​៣៖ ជា​រថយន្ដ​ដែលមាន​លក្ខ​សម្បត្តិ​ដ៏​ត្រឹមត្រូវ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ ម្យ៉ាងវិញទៀត នេះ​ក៏​ជា​ឱកាស​ជាពិសេស​ផងដែរ សម្រាប់​អតិថិជន​ដែល​បាន​ទិញ​រថយន្ដ​ពី​ក្រុមហ៊ុន Jaguar Land Rover Cambodia ផ្ទាល់ ហើយ​ពួកគាត់​មានបំណង​ចង់​ប្ដូរ​យក​រថយន្ដ​ថ្មី ពួកគាត់​ក៏​អាច​យក​រថយន្ដ​ចាស់​របស់គាត់​មក​ប្ដូរ​យក​រថយន្ដ​ថ្មី​ពី​ក្រុម​ហ៊ុ​ផងដែរ​។​

​បើតាម​ប្រសា​ស៍រប​ស់លោក អ៊ុ​ល សេ​បេ​ក (Ulf Sebecke) ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​រថយន្ដ Jaguar Land Rover នៃ​ក្រុមហ៊ុន អ​.​អិ​ម​.​អេ ខេ​ម​បូ​ឌា ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អតិថិជន​នូវ​រថយន្ដ​មួយ​ទឹក ទើប​ក្រុម​ហ៊ុម​ផ្ដល់ជូន​នូវ​ការលក់​រថយន្ដ​មួយ​ទឹក​មាន​គុណភាព​ខ្ពស់ និង​មានការ​ផ្ដល់​ការធានា​រហូតដល់​រយៈ​ពេល ២​ឆ្នាំ​ទៀតផង​។ លោក​បាន​បន្ដថា​នេះ​ជា​សេវាកម្ម​ដ៏​ល្អ​មួយ​សម្រាប់​ជា​ជម្រើស​របស់​អតិថិជន​ក្នុងការ​ជាវ​រថយន្ដ​ប្រើប្រាស់​រួច​ដែលមាន​ការធានា​បញ្ជាក់​ពី​ក្រុមហ៊ុន​ផ្ទាល់​តែម្ដង​។ រាល់​រថយន្ដ​ទាំងអស់ គឺ​ត្រូវបាន​ត្រួតពិនិត្យ និង​ជុស​ជួល​យ៉ាង​ត្រឹមត្រូវ​ជាមួយនឹង​គ្រឿងបន្លាស់​សុទ្ធ មាន​ការធានា​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស​ពី​ក្រុមហ៊ុន Jaguar Land Rover មុននឹង​ដាក់លក់​ខណៈ​ពេលដែល​ទីផ្សារ​រថយន្ដ​ខាងក្រៅ ពុំមាន​ផ្តល់នូវ​ការធានា (Warranty) ដូចនេះ​ឡើយ​។​

​ចំណែកឯ លោក ហ្គា​ដ ធើ​ន​ប៊ូល​( Garth Turnbull) អ្នកគ្រប់គ្រង​ផ្នែក​លក់ នៃ​ក្រុមហ៊ុន Jaguar Land Rover ទទួលបន្ទុក​ផ្នែក​រថយន្ត​ប្រើប្រាស់​រួច​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហិ្វ​ក បាន​ថ្លែង​ឲ្យ​ដឹងថា កម្មវិធី​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង​ដោយមាន​ការស្រាវជ្រាវ អំពី​អតិថិជន​យ៉ាង​ទូលំទូលាយ ដោយ​ផ្តោតលើ​ការ​ផ្តល់នូវ​អ្វីដែល​អតិថិជន​របស់​យើង​មាន​តម្រូវការ ហើយ​ក្រុមហ៊ុន RMA Cambodia សហការ​ជាមួយ​ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​បង្កើត​កម្មវិធី​នេះ ដើម្បី​ផ្ដល់ជូន​រថយន្ដ​មួយ​ទឹក​ដែលមាន​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​រថយន្ដ​នៅពេល​បច្ចុប្បន្ន និង​អនាគត​។​

​គួរ​បញ្ជាក់ថា រថយន្ដ Jaguar និង Land Rover គឺជា​ម៉ាក​រថយន្ដ​ដ៏​ល្បី​ពី​ចក្រភព​អង់​គ្គេស ហើយ​បាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។ សម្រាប់ អគារ​តាំង​លក់ និង​ថែទាំ​ជួសជុល​របស់​រថយន្ដ Jaguar និង​Land Rover គឺ​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕