ឥណ្ឌា​គ្រោង​បញ្ជូន​ក្រុម​អ្នក​អវកាស​ទៅ​ទី​អវកាស​នៅ​ឆ្នាំ​២០២២

740
ចែករម្លែក

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បានប្រកាស​នៅក្នុង​សុន្ទរកថា​ទៅកាន់​ជន​រូ​ម​ជាតិ​របស់លោក​នៅ​ថ្ងៃ​ពុធ​ទី​១៥​ខែសីហា​ថា​ឥណ្ឌា​នឹង​បញ្ជូន​ក្រុម​បេសកកម្ម​​អវកាស​ទៅ​ទី​អវកាស​នៅ​ឆ្នាំ​២០២២​។​

​លោក Narendra Modi បាន​និយាយ​នៅក្នុង​សុន្ទរកថា​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​ប្រទេស​នេះ​ថា​” ឥណ្ឌា​នឹង​បញ្ជូន បុរស​ឬ​ស្ត្រី​ទៅកាន់​ទី​អវកាស យ៉ាងយូរ​នៅ​ឆ្នាំ​២០២២ “​។​

​លោក នាយករដ្ឋមន្ត្រី​បាន​និយាយថា ” អវកាសយានិក នឹង​យក​ទង់ជាតិ​ទៅជា​មួយ​ហើយ លើក​គ្រវី​វា ” ។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​នេះ បាន​និយាយទៀតថា ប្រទេស​ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី​៤ គឺ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី សហរដ្ឋអាមេរិក​និង​ចិន ក្នុងការ​បញ្ជូន​ក្រុម​បេស​ក​​កម្ម​អវកាស​ផ្ទាល់​របស់ខ្លួន​ទៅ​ទី​អវកាស​៕

​​ឥណ្ឌា​បាញ់​បង្ហោះ​ផ្កាយរណប ចេញពី​រដ្ឋ​Andhra Pradesh កាលពី​ខែមីនា​