ឥណ្ឌា​ចាប់បាន​ថ្នាំញៀន​ជាង​មួយ​តោន​និង​បុរស​មី​យ៉ាន់​ម៉ា​៦​នាក់​

201
ចែករម្លែក

​កង​ឆ្មាំ​សមុទ្រ​ឥណ្ឌា​បាន​ចាប់ខ្លួន​បុរស​មី​យ៉ាន់​ម៉ា​៦​នាក់​និង​ថ្នាំញៀន​កេតា​មីន​ទម្ងន់ជាង​១​តោន ដែល​មាន​តំលៃ​ប្រមាណ​៤២​លាន​ដុល្លារ​ក្រោយ​ពី​ប្រទះឃើញ​ទូក​គួរអោយ​សង្ស័យ​​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​នៅ​ជិត​កោះ​នី​កូបា​។​

​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ថ្នាំ​ទម្ងន់​១.១៦០​គីឡូក្រាម​ត្រូវ​បាន​រឹបអូស​ក្រោយពី​ឆ្មាំ​សមុទ្រ​ប្រទះ​និង​ឃាត់​ទូក​សង្ស័យ​មួយ ដែល​បាន​​បិទ​ភ្លើង​បំភ្លឺ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឥណ្ឌា​។​

​អ្នក​នៅ​ក្នុង​ទូក​មិន​បាន​ឆ្លើយ​ចំពោះ​ការទាក់ទង​តាម​វិទ្យុទាក់ទង ហើយ​ឆ្មាំ​សមុទ្រ​នៅ​ទីបំផុត​បាន​ឃាត់​និង​ឡើង​ឆែកឆេរ​ឃើញ​វត្ថុ​សង្ស័យ​៥៧​បាវ​កាលពី​សប្តាហ៍​មុន​។​

​ក្រសួង​បាន​អោយដឹងថា ការវិភាគ​ដំបូង​បង្ហាញ​ថា​វត្ថុ​សង្ស័យ​ជា​ថ្នាំ​ញៀន​កេតា​មីន​និង​មាន​ទម្ងន់​១.១៦០​គីឡូក្រាម​។​បុរស​មី​យ៉ាន់​ម៉ា​៦​នាក់​និង​ទូក​រួម​ទាំង​ទំនិញ​ត្រូវបាន​នាំ​ទៅ​​កាន់​ទីក្រុង​ព័រ ប្លែ​រ នៃ​កោះ​អាន់ដាម៉ាន់​និង​នី​កូបា​។​

​កោះ​នី​កូបា​នៅឯនាយ​ឆ្នេ​រមី​យ៉ាន់​ម៉ា​។​

​សូមបញ្ជាក់​ថា ផ្នែក​មួយ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ​និង​ថៃ ជា​តំបន់ត្រីកោណមាស​ដែល​គ្មាន​ច្បាប់ទម្លាប់​។​វា​ជា​កន្លែង​ផលិត​ថ្នាំញៀន​ធំ​បំផុត​ទី​២​ក្នុង​លោក​បន្ទាប់ពី​អាម៉េរិក​ឡា​​ទីន​។​ថ្នាំញៀន​ក្នុង​បរិមាណ​ច្រើនៗ ដូច​ជា​មេតំ​ហ្វេ​តា​មីន និង​ហេ​រ៉ូ​អ៊ីន​ត្រូវបាន​បញ្ជូន​ចេញ​ពី​បណ្តា​រោងចក្រ​នៅក្នុង​ព្រៃ​ទៅកាន់​បណ្តា​រដ្ឋ​អាស៊ី​ក្បែរ​ខាង​និង​បន្ត​ទៅកាន់​ប្រទេស​​ទី​៣៕​ដោយ​៖​វាសនា​

ឆ្មាំ​សមុទ្រ​ឥណ្ឌា ថត​ជាមួយ​ជនសង្ស័យ​និង​ថ្នាំញៀន​ដែល​ចាប់​បាន​កាលពី​ថ្ងៃ​១៩​កញ្ញា​នៅ​ជិត​កោះ​នី​កូបា​