ជិតកន្លះសតវត្សរ៍ក្រោយពេលគម្រោងផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួនបានបង្កើតឡើង ឥឡូវឥណ្ឌាបានចាប់ផ្តើមការផលិតយន្ដហោះចម្បាំងធុនស្រាលរបស់ខ្លួន (LCA) ដែលមានឈ្មោះថា Tejas។
ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទទី១១កុម្ភៈថា យន្តហោះចម្បាំងនេះបានទទួលការជម្រះប្រតិបត្តិការចុងក្រោយ (FOC) កាលពីខែមុន។
ទីភ្នាក់ងារអភិវឌ្ឍយានអវកាស (ADA) បានប្រគល់ឯកសារកំណត់រចនាសម្ព័ន្ធ FOC ឱ្យទៅក្រុមហ៊ុន Hindustan Aeronautics Limited កាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៨ ដែលត្រូវបានជម្រះដោយមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវអាកាសនិងវិញ្ញាបនប័ត្រ (CEMILAC) ដើម្បីអនុញ្ញាតឱ្យផលិតយន្តហោះចម្បាំង។ លោកស៊ូបាស បាមរី រដ្ឋមន្ត្រីការពារជាតិបាននិយាយថា ហេតុដូច្នេះ ក្រុមហ៊ុន HAL បានទទួលយកការផលិតយន្តហោះចម្បាំងធុនស្រាលនេះ។
ក្រុមហ៊ុន HAL គ្រោងនឹងប្រគល់យន្តហោះចម្បាំងធុនស្រាល Tejas ដំបូងគេ ៤ គ្រឿងនៅត្រឹមខែមីនា ឆ្នាំ២០១៩៕ ដោយ៖ កញ្ញាដាលីស