ឥណ្ឌា​ចាប់​គ្រឿងញៀន​តម្លៃ​៣៩០​លាន​ដុល្លារ​ដែល​ត្រូវបាន​ដឹក​ចេញពី​ប៉ា​គី​ស្ថាន​

363
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​កក្កដា​ថា ក្រុម​មន្ត្រី​គយ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​ចាប់​បាន​គ្រឿងញៀន​ខុស​ច្បាប់​តម្លៃ​សរុប​៣៩០​លាន​ដុល្លារ ដែល​ត្រូវ​​បាន​លួច​នាំ​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន ដែល​ជា​ប្រទេស​ជិតខាង​នៅក្នុង​ការចាប់​គ្រឿងញៀន​ខុសច្បាប់​ច្រើន​បំផុត​របស់​ប្រទេស​នេះ​។​

​លោក Dipak Kumar Gupta មន្ត្រី​គយ​បាន​និយាយថា គ្រឿងញៀន​ចំនួន​៥៨៦​គីឡូក្រាម ភាគច្រើន​ជា​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​ត្រូវបានលាក់ទុក​ក្នុងបាវ​ចំនួន​១៥​ក្នុងចំណោម​​បាវ​អំបិល​ចំនួន​៦០០​បាវ​ដែល​នាំចូល​ពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ត្រូវបាន​ចាប់​បាន​កាលពី​ថ្ងៃ​សៅរ៍​នៅក្នុង​រដ្ឋ​ពុន​ចាប​។

​លោក បាន​និយាយថា បុរស​២​នាក់​ដោយ​រួមទាំង​អ្នក​នាំ​ចូល​អំបិល​នេះ ត្រូវបាន​ចាប់ខ្លួន ​ហើយ​កំពុង​ត្រូវបាន​សួរចម្លើយ​៕​ដោយ​៖​សុខា​/sn/Ha

បាវ​ជាច្រើន​ដែល​ដាក់​គ្រឿងញៀន​៥៨៦​គីឡូក្រាម ត្រូវបាន​ចាប់​ដោយ​ក្រុម​មន្ត្រី​គយ​ឥណ្ឌា នៅក្នុង​រដ្ឋ​ពុន​ចាប​កាលពី​ថ្ងៃ​សៅរ៍

#