ឥណ្ឌា​ចំនួន​៥​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ស្រុក​ជីក្រែង​

555
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​ឲ្យ​ជនជាតិ​ឥណ្ឌា​៥​នាក់​រងរបួស​ធ្ងន់​ស្រាល ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ ថ្នល់​តា​សិត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក Camry (​បា​ឡែ​ន​)​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB 8302 បាន​បែក​កង់​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ បណ្តាល​ឲ្យ​ជនបរទេស​ចំនួន ០៥​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​សង្គ្រោះ​នៅ​គ្លីនិក​សឹង​រឹទ្ធិ​រ៉េត ក្នុង​ក្រុង​សៀមរាប​។​

​ជនបរទេស​ទាំង​០៥​នាក់​មានឈ្មោះ ៖ ១. ឈ្មោះ DHANJIKA ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ ឥណ្ឌា បម្រើ​ការងារ​នៅ​ភ្នំពេញ ជា​អ្នកបើករថយន្ត (​ត្រូវជា​ប្តី​) រងរបួស​ស្រាល​, ២. ឈ្មោះ PREETI DHANJIKA ភេទ ស្រី អាយុ ៣៦​ឆ្នាំ ជនជាតិ ឥណ្ឌា បម្រើ​ការងារ​នៅ​ភ្នំពេញ ( ត្រូវជា​ប្រពន្ធ​) រងរបួស​បាក់ដៃ​ខាងស្តាំ , ៣. ឈ្មោះ PRIYAMSHI ភេទ ស្រី អាយុ ១១​ឆ្នាំ ជនជាតិ ឥណ្ឌា (​ត្រូវជា​កូន​) រងរបួស​បាក់ជើង​ខាងស្តាំ , ៤. ឈ្មោះ SHAMAR CHIRANTAN ភេទ ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ឥណ្ឌា (​ត្រូវជា​ឪពុក​) រងរបួស​បាក់​កដៃ និង ៥. ឈ្មោះ SUMAN ភេទ ស្រី អាយុ ៥៨​ឆ្នាំ ជនជាតិ ឥណ្ឌា (​ត្រូវជា​ម្តាយ ) រងរបួស​បាក់​ឆ្អឹងជំនី​៕

#