ឥណ្ឌា​ដាក់​ដំណើរការ​នាវា​ល្បាត​កងទ័ពជើងទឹក ២ គ្រឿង ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក

1052
ចែករម្លែក

​ជា​លើកដំបូង​ហើយ កងទ័ពជើងទឹក​ឥណ្ឌា​បានដាក់​ដំណើរការ​នាវា​ល្បាត (NOPVs) ពីរ​គ្រឿង ដែល​សាងសង​ដោយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ការពារជាតិ​ឥណ្ឌា​ឯកជន​។ នាវា​ល្បាត​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ឈ្មោះ Reliance Defence and Engineering Limited (RDEL) នៅ​រោងចក្រ Pipavav ស្ថិតក្នុង​រដ្ឋ​គូ​ចា​រ៉ាត់ ភាគ​ខាងលិច​។

​នាវា​ល្បាត​ទាំង ២ គ្រឿង​នោះ​ជា​ផ្នែក​មួយ​នៃ​នាវា​ទាំង ៥ គ្រឿង ដែល​ស្ថិតក្រោម​គម្រោង​ប៉េ​២១ (P-21) ដែល​កំពុង​ត្រូវបាន​សាងសង់​សម្រាប់​កងទ័ពជើងទឹក​ឥណ្ឌា​ដោយ​ក្រុមហ៊ុន RDEL ក្នុងតម្លៃ ៣៧៥ លាន​ដុល្លារ​។ នាវា​ទាំងពីរ​នឹងត្រូវ​ដាក់ឈ្មោះថា Shachi និង Shruti​។​

​ឧ​ត្ត​មនា​វី​ទោ លោក គី​រី​ស លូ​ស្រា អគ្គមេបញ្ជាការ​កា​រិ​យា​កងទ័ពជើងទឹក និយាយថា “​ការដាក់​ដំណើរការ​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់ និង​ប្រវត្តិសាស្ត្រ ព្រោះ​នាវា​ល្បាត​ទាំងពីរ​គឺជា​នាវា​ដំបូង​ដែល​ដាក់​ដំណើរ​ដោយ​រោច​ក្រ​នាវា​របស់​វិស័យ​ឯកជន​ក្នុងប្រទេស​ឥណ្ឌា​”​។

​បំពាក់​ជាមួយ​ប្រព័ន្ធ​កាំភ្លើង​កំពូល​លឿន ៧៦ មិល្លីម៉ែត្រ រួមជាមួយ​កាំភ្លើង AK-630 ចំនួន ២ ដើម នាវា​ល្បាត​ប្រវែង ១០៥ ម៉ែត្រ​នេះ​ជាមួយ​សមត្ថភាព​ផ្ទុក ១៥០០ តោន​នេះ អាច​បើក​បាន​ល្បឿន ៤៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជាមួយ​ប្រព័ន្ធ​ម៉ាស៊ីន​ប្រើ​ម៉ា​ស៊ូ​ត​កម្លាំង ២០.០០០ គីឡូវ៉ាត់​៕ ដោយ៖ កញ្ញាដាលីស

នាវា​ល្បាត​ឈ្មោះ Shachi និង Shruti ត្រូវ​បានដាក់​ដំណើរការ​កាលពី​ថ្ងៃ​អង្គារ