ឥណ្ឌា​ថា​ខ្លួន​មាន​មី​ស៊ី​ល​ថ្មី​និង​លឿន​បំផុត​នៅលើ​ពិភពលោក​

704
ចែករម្លែក

​ឥណ្ឌា​បាន​និយាយថា មី​ស៊ី​ល​ទំនើប​ដែល​ថ្មី​និង​លឿន​បំផុត​នៅលើ​ពិភពលោក ត្រូវ​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ពុធ​ទី​២២​ឧសភា ​ដោយ​បាញ់​ចំ​គោលដៅ​​កំណត់ទុក​ចេញពី​យន្តហោះ​ចម្បាំង​មួយ​។

​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ថា ឥណ្ឌា​កំពុង​អភិវឌ្ឍន៍មី​ស៊ី​ល​BrahMos ដែល​មាន​ល្បឿន​៣.៤៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ ជាមួយ​រុស្ស៊ី​។

​មី​ស៊ី​ល​នេះ គឺ​លឿន​ជាង​យន្តហោះ​Concorde​ជិត​២​ដង​។​

​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​និយាយថា យន្តហោះ​ចម្បាំង​Su-30 MKI បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ទម្ងន់​២,៥​តោន​នេះ ដោយ​ជោគជ័យ ។ មី​ស៊ី​ល​នេះ មាន​រយៈ​ចម្ងាយ​​ជិត​៣០០​គីឡូម៉ែត្រ​៕ដោយ៖សុខា/sn/Ha

កងទ័ពអាកាស​ឥណ្ឌា​បញ្ចេញ​រូបថត​ឆ្នាំ​២០១៧​អំពី​យន្តហោះ​ចម្បាំង​Sukhoi Su-30MKI ដែល​បំពាក់​មី​ស៊ី​ល​BrahMos