ឥណ្ឌា​ធ្វើតេស្ត​មី​ស៊ី​ល​ស្ទាក់ចាប់​មី​ស៊ី​ល “​ទទួលបាន​ជោគជ័យ​ធំ​”

528

​ប្រទេស​ឥណ្ឌា​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល​ស្ទាប់​ចាប់​លឿន​ជាង​សំឡេង​សម្រាប់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ឬ​ហៅ​កាត់​ថា AAD ដែល​មានន័យថា​វា​នឹង​កម្ទេច​រាល់​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈកម្ពស់​ទាប​។ ជោគជ័យ​របស់​មី​ស៊ី​ល​នេះ​គឺជា​បេសកកម្ម​យូរអង្វែង​បំផុត​របស់​ឥណ្ឌា​ក្នុង​ការកសាង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រកបដោយ​ប្រសិទ្ធភាព​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ធ្នូ មី​ស៊ី​ល AAD បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ខ្លី Prithvi ចេញ​ដែនអាកាស ហើយ​តាម​សេចក្តីរាយការណ៍ មី​ស៊ី​ល​នេះ​ថែមទាំង​បានបង្ហាញ​សមត្ថភាព​របស់​វា​ក្នុងការ​ផ្លាស់ប្តូរ​គន្លង​នៅ​ពាក់កណ្តាល​អាកាស​ទៀតផង​។​

​ប្រភព​ការពារជាតិ​អនាមិក​មួយ​បាន​ប្រាប់​កាសែត Hindustan Times ថា “​វា​ជាការ​បាញ់​ចំ​គោលដៅ​ផ្ទាល់ និង​ជា​ជោគជ័យ​ដ៏​ធំ​។ ការធ្វើ​តេស្ត​ថ្ងៃនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​វាស់វែង​សមត្ថភាព​របស់​មី​សីល​ស្ទាប់​ចាប់​ក្នុងពេល​ដាក់​វា​ជា​ទម្រង់​ហោះហើរ​ដូច​យន្តហោះ ហើយ​វា​ជា​ជោគជ័យ​ដ៏​ធំ​”​។​

​មី​ស៊ី​ល​នេះ​មាន​ប្រវែង ៧,៥ ម៉ែត្រ និង​ត្រូវបាន​បំពាក់​ជាមួយ​ប្រព័ន្ធ​កាច់​បញ្ជា​ទិស​ដ៏​ទំនើប​។ វា​ក៏​អាច​តាមដាន​គ្រាប់​មី​ស៊ី​ល​ធំ​ជាង​វា​យ៉ាង​មាន​ទំនុកចិត្ត​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

មី​ស៊ី​ល AAD ត្រូវបាន​សាកល្បង​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍