ឥណ្ឌា​ធ្វើ​ព្យុហយាត្រា​កងទ័ព​ក្នុង​ទិវា​សាធារណរដ្ឋ​ទី​៧១

287
ចែករម្លែក

​រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មករា​បាន​ប្រារព្ធ​ទិវា​សាធារណរដ្ឋ​ទី​៧១ ចំ​ពេល​មាន​វិធានការ​ពង្រឹង​សន្តិសុខ​។​

​ព្យុះ​ហយា​ត្រា​កងទ័ព​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ញូវដែលី ជា​កន្លែង​ដែល​កម្លាំង​របស់​ឥណ្ឌា​និង​ភាព​ចម្រុះ​វប្បធម៌​ត្រូវ​បាន​បង្ហាញ​។​

​ប្រធានាធិបតីណ្ឌា លោក​រ៉ា​ម ណាត កូវី​ន បាន​លា​ទង់ជាតិ​ឥណ្ឌា បន្ទាប់​ពី​បទ​ភ្លេងជាតិ ត្រូវ​បាន​ចាក់​។ ដោយ​គោរព​តាម​ប្រពៃណី​នោះ ការអបអរសាទរ​ជាមួយ​​នឹង​ការបាញ់​កាំ​ង​ភ្លើង​២១​ដើម ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្គាល់​ជា​ការចាប់ផ្តើម​ព្យុហយាត្រា​នេះ​។​

​ទិវា​សាធារណរដ្ឋ​នេះ ត្រូវបាន​ចាប់ផ្តើម​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រ៉េ​នដ្រា ម៉ូ​ឌី ដែល​ទៅ​កាន់​វិមាន​ចងចាំ​សង្គ្រាម​ជាតិ​ជា​កន្លែង​ដែល​លោក​បាន​​សម្តែង​ការគោរព​ដល់​ទាហាន​ឥណ្ឌា​ដែល​បាន​ស្លាប់​ក្នុង​ការប្រយុទ្ធ​ដើម្បី​ប្រទេស​នេះ​។​

​លោក​រ៉ា​ម ណាត កូវី​ន បាន​អបអរសាទរ​ក្បួនព្យុហយាត្រា​និង​កង​យន្តហោះ​ដែល​ហោះហើរ​ពីលើ​។ កងកម្លាំង​ប៉ូលិស​និង​ទាហាន​បាន​ដើរ​ជា​ក្បួន​កាត់​ពីមុខ​វេទិការ​​ជាមួយនឹង​ការសម្តែង​វប្បធម៌​ចម្រុះ​ពណ៌ ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធី​ព្យុហយាត្រា​នេះ​៕​ប្រែ​សម្រួលៈ​សុខា​

ឥណ្ឌា​បាន​ប្រារព្ធ​ទិវា​សាធារណរដ្ឋ​ទី​៧១ កាលពី​ថ្ងៃអាទិត្យ ចំ​ពេល​មាន​វិធានការ​ពង្រឹង​សន្តិសុខ