ឥណ្ឌា​និង​បារាំង​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ធំ​បំផុត​

813
ចែករម្លែក

ជាមួយនឹង​នាវា​ផ្ទុក​យន្តហោះ​Charles de Gaulle របស់​បារាំង​នៅ​កណ្តាល​នៃ​សមយុទ្ធ​នេះ បារាំង​និង​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​បាន​បង្កើន​ការធ្វើ​សមយុទ្ធ​កងទ័ព​ជើង​​ទឹក​ដ៏​ធំ​បំផុត​របស់​ពួកគេ​ខណៈដែល​ផ្លូវ​ដឹកជញ្ជូន​ជា​យុទ្ធសាស្ត្រ​នៃ​មហាសមុទ្រ​ឥណ្ឌា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើនឡើង​។​

​ឥណ្ឌា​និង​បារាំង​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​សេដ្ឋកិច្ច​ដែល​រីកចម្រើន​ឡើង​របស់​ប្រទេស​ចិន​និង​ការអះអាង​សិទ្ធិ​កាន់កាប់​ទឹកដី​ដោយ​ចិន ដែល​បាន​បង្ក​ឱ្យមាន​ភាព​តានតឹង​នៅ​​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក Olivier Lebas ឧត្តមនាវី​បារាំង បាន​និយាយថា “​យើង​គិតថា​យើង​អាច​នាំមក​នូវ​ស្ថិរភាព​បន្ថែមទៀត​ដល់​តំបន់​មួយ​ដែល​ជា​តំបន់​យុទ្ធសាស្ត្រ ដែល​ជា​គុណប្រយោជន៍​​ខ្លាំង​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ឆ្លងកាត់​តំបន់​នេះ “​។​

​ភាគច្រើន​នៃ​ពាណិជ្ជកម្ម​រវាង​តំបន់​អាស៊ី​និង​អឺរ៉ុប​និង​មជ្ឈិមបូព៌ា​ជាពិសេស​ប្រេង ត្រូវបាន​ដឹក​ជញ្ជូន​ឆ្លងកាត់​មហាសមុទ្រ​នេះ​ខណៈ​ដែល​ខ្សែកាប​អ៊ី​ន​ធឺ​ណេត​ភ្ជាប់​គ្នា​នៅបាត​​សមុទ្រ​ដែល​សម្បូរ​ប្រេង​និង​ឧស្ម័ន​។​

​នាវា Charles de Gaulle មាន​ទម្ងន់ ៤២.០០០​តោន គឺជា​នាវាចម្បាំង​មួយ​ក្នុងចំណោម​នាវាចម្បាំង​ចំនួន​១២​គ្រឿង​ju​និង​ចំណោម​នាវាមុជទឹក​៦​គ្រឿង​មក​ពី​មកពី​ប្រទេស​នី​​មួយៗ​នេះ ដែល​ចូលរួម​ក្នុងការ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​លើក​ទី​១៧​នៅ​ឯនាយ​សមុទ្រ​នៃ​រដ្ឋ​Goa របស់​ឥណ្ឌា​។​

​ក្រុមមន្ត្រី​បារាំង​និយាយថា នេះ​ជា​ការធ្វើ​សមយុទ្ធ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​គឺ​ចាប់តាំងពី​ការធ្វើ​សមយុទ្ធ​ប្រចាំ​ង​ឆ្នាំ បាន​ចាប់ផ្តើម​ធ្វើ​កាលពី​ឆ្នាំ​២០០១​មក​នោះ​៕​ដោយ​៖​សុខា​/sn

​យន្តហោះ​ចម្បាំង​បារាំង​Rafale ត្រៀម​ហោះ​ចេញពី​នាវា​ផ្ទុក​យន្តហោះ​Charles de Gaulle ដែល​មាន​បណ្តោយ​២៦១​ម៉ែត្រ​របស់​បារាំង​