ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​គួរ​ធ្វើការ​អត់ធ្មត់ និង​រៀបចំ​កិច្ចពិភាក្សា​

332
ចែករម្លែក
  • 15
    Shares
  • ភាព​តានតឹង​បន្ទាប់ពី​ការវាយប្រហារ​នៅ​ពុល​វ៉ា​ម៉ា (Pulwama)

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែកុម្ភៈ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់ បានអនុញ្ញាត​ជា​ផ្លូវ​ការឱ្យ​កងកម្លាំងប្រដាប់អាវុធ​ប៉ា​គី​ស្ថាន “​ឆ្លើយតប​យ៉ាង​ដាច់ខាត​និង​គ្រប់​ជ្រុងជ្រោយ​ចំពោះ​ការឈ្លានពាន​ឬ​ភាពមិនប្រក្រតី​ណាមួយ​ដោយ​ឥណ្ឌា​”​។​

​ការអនុញ្ញាត​បែបនេះ​ត្រូវ​បានប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​វិសាមញ្ញ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។​

នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់

​កិច្ចប្រជុំ​នេះ​គឺ​ត្រួត​ពិនិត្យឡើងវិញ​នូវ​ស្ថានការណ៍​សន្តិសុខ​។ មេដឹកនាំ​ស៊ីវិល​និង​យោធា​ប៉ា​គី​ស្ថាន​បានបញ្ជាក់​សាជាថ្មី​នូវ​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ថា​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​ទីក្រុង​ពុល​វ៉ា​ម៉ា កាលពី​ថ្ងៃទី ១៤ កុម្ភៈ ដែល​បណ្តាលឱ្យ​ទាហាន​ឥណ្ឌា ៤៩ នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៣ ទសវត្សរ៍​នៅ​តំបន់​កា​ស្មៀ​រដែ​ល​ត្រួតត្រា​ដោយ​ឥណ្ឌា​។​

​បន្ទាប់ពី​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​នៅ​តំបន់​កា​ស្មៀ​រ​ដែល​ត្រួតត្រា​ដោយ​ឥណ្ឌា ភាគី​ប៉ា​គី​ស្ថាន​បាន​ប្រកាន់យក​ឥរិយាបថ​សហ​ប្រតិ​ប​តិ្ត​ការ​។​

​ប៉ា​គី​ស្ថាន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​នេះ​។ ប៉ា​គី​ស្ថាន​បាន​ផ្តល់នូវ​ការស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ​ដោយស្មោះ​។ ភាគី​ប៉ា​គី​ស្ថាន​ក៏បាន​ស្នើ​ឱ្យមាន​កិច្ចពិភាក្សា​លើ​បញ្ហា​ភេ​វរ​កម្ម​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ផងដែរ​។​

​ទោះយ៉ាងណា បំណងល្អ​របស់​ប៉ា​គី​ស្ថាន​ត្រូវបាន​បដិសេធ​យ៉ាង​ដាច់​ណាត់​ពី​ឥណ្ឌា​។ ឥណ្ឌា​បាន​កោះហៅ​ស្នងការ​ជាន់ខ្ពស់​របស់​ខ្លួន​នៅ​ប៉ា​គី​ស្ថាន​ឱ្យ​ត្រឡប់មក​ស្រុក​វិញ​។ ឥណ្ឌា​បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា​បាន​គាំទ្រ​សកម្មភាព​ភេរវកម្ម​។​

​ហើយ​មេដឹកនាំ​ឥណ្ឌា​បាន​និយាយថា​ឥណ្ឌា​នឹង “​ដាក់ទណ្ឌកម្ម​អ្នករៀបចំ​ផែនការ​” ហើយ “​ឥណ្ឌា​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់​ប្រទេស​ប៉ា​គី​ស្ថាន​ឱ្យនៅ​ឯកោ​ពី​សហគមន៍​អន្តរជាតិ​”​។​

​លើសពីនេះ​ទៀត នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក​ណារិន​ដ្រា ម៉ូ​ឌី “​បានផ្តល់​សេរីភាព​ពេញទី​” ដល់​ការប្រើប្រាស់​យោធា​ឥណ្ឌា​ដើម្បី​សងសឹក​។ គេ​គួរតែ​កត់សម្គាល់ថា នេះ​គឺមាន​ចរិត​បង្កហេតុ​ខាង​យោធា​។​

​រឹតតែ​ធ្ងន់ធ្ងរ​ទៀត​នោះ​គឺ ជំហរ​ដ៏​ស្វិតស្វាញ​របស់​រដ្ឋាភិបាល​ឥណ្ឌា​បាន​ជំរុញឱ្យមាន​អារម្មណ៍​ប្រឆាំងនឹង​ប៉ា​គី​ស្ថាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​សង្គម​ឥណ្ឌា​។​

​ជាពិសេស​នៅ​តំបន់​កា​ស្មៀ​រដែ​ល​កាន់កាប់​ដោយ​ឥណ្ឌា ប្រជាជន​មូស្លីម​និង​ហិណ្ឌូ​មាន​អារម្មណ៍​ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​។ ស្ថានភាព​សន្ដិសុខ​គឺ​កាន់តែ​យ៉ាប់​ទៅៗ ហើយ​ការវាយប្រហារ​ថ្មីៗ​បានកើត​ឡើងជា​បន្តបន្ទាប់ ដែល​បណ្តាល​ឱ្យស្លាប់​និង​របួស​កាន់តែច្រើន​។​

  • អំពើ​ភេរវកម្ម​នៅក្នុង​តំបន់​

​នៅ​ដើម​សតវត្សរ៍​នេះ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​ភេ​វរ​កម្ម​ថ្ងៃទី ១១ កញ្ញា​។​

​ចាប់តាំងពី​ពេលនោះ​មក​អំពើ​ភេរវកម្ម​កាន់តែ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ឧបទ្វីប​អាស៊ី​ខាងត្បូង​។ សព្វថ្ងៃនេះ អំពើ​ភេរវកម្ម​និង​ភាពជ្រុលនិយម​គឺជា​បញ្ហា​កំពូល​នៅក្នុង​តំបន់ ហើយ​ទាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​គឺជា​ជនរងគ្រោះ​។​

​យោងតាម​ការស៊ើបអង្កេត​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្លូវការ​មួយ​បានឱ្យដឹងថា មនុស្ស​ជាង​៧​ម៉ឺន​នាក់​បាន​ស្លាប់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ចាប់តាំងពី​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​បានចាប់ផ្តើម​នៅ​ដើម​សតវត្សរ៍​នេះ​។ ការខាតបង់​សេដ្ឋកិច្ច​ដែល​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​បាន​ឡើងដល់​ជាង ២៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​ចាត់វិធានការ​យ៉ាង​មុតមាំ​ជាច្រើន ហើយ​កង​យោធា​ប៉ា​គី​ស្ថាន​និង​កងកម្លាំង​សន្តិសុខ​បាន​អនុវត្ត​ប្រតិបត្តិការ​ជាច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។​

​កិច្ចប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​របស់​ប៉ា​គី​ស្ថាន​បានផ្តល់​លទ្ធផល​គួរឱ្យកត់សម្គាល់​ហើយ​ស្ថានភាព​សន្តិសុខ​នៅ​ប៉ា​គី​ស្ថាន​មានការ​រីកចម្រើន​យ៉ាងខ្លាំង​។​

​ហេតុ​ដូច្នេះហើយ ប៉ា​គី​ស្ថាន​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីប​អាស៊ី​ខាងត្បូង ដែល​គួរតែ​ត្រូវបាន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។​

  • ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើតមានឡើង​

​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​នឹងមិន​អាច​ដោះស្រាយ​បញ្ហា​បានឡើយ​។ ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​អាច​នាំទៅរក​ព្រឹត្តិការណ៍​មិន​រំពឹងទុក​នៅក្នុង​តំបន់​។​

​ការប្រឈមមុខគ្នា​ផ្នែក​យោធា​ឬ​សូម្បី​សង្គ្រាម​គឺ​មិនមាន​ផលប្រយោជន៍​ជា​មូលដ្ឋាន​ដល់​ភាគី​ទាំងពីរ​នោះទេ​។​

​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​ជា​ប្រទេស​សំខាន់​នៅ​អាស៊ី​ខាងត្បូង​។ ស្ថិរភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​សន្តិភាព​ស្ថិរភាព​និង​ការអភិវឌ្ឍ​ក្នុង​តំបន់​។​

​ក្រឡេក​ទៅ​មើល​កាលពី ៤០ ឆ្នាំមុន ក្នុង​ឆ្នាំ ១៩៧៨ ទិន្នផល​សេដ្ឋកិច្ច​សរុប​របស់​ប្រទេស​ចិន​និង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ម​នុស្ស​ម្នាក់ៗ គឺមាន​កម្រិត​ស្មើគ្នា​ទៅនឹង​ប្រទេស​ឥណ្ឌា​ដែរ​។​

​នៅ​ឆ្នាំ ១៩៧៨ ចិន​បានចាប់ផ្ដើម​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​និង​បើកចំហ​ទីផ្សារ ហើយ​ឥណ្ឌា​បានចាប់ផ្តើម​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៩០​។​

​បច្ចុប្បន្ន​ទិន្នផល​សេដ្ឋកិច្ច​សរុប​របស់​ឥណ្ឌា​និង​ផលិតផល​ក្នុងស្រុក​សរុប​របស់​ម​នុស្ស​ម្នាក់ៗ​គឺមាន​តិចជាង​ចិន​១​ភាគ​៥​។ មាន​មូលហេតុ​ជាច្រើន ប៉ុន្ដែ​មូលហេតុ​សំខាន់​មួយ​គឺថា​ទំនាក់ទំនង​របស់​ឥណ្ឌា​ជាមួយ​បណ្តា​ប្រទេសជិតខាង​របស់ខ្លួន​គឺ​តែងតែមាន​សភាព​តានតឹង​ខ្លាំង​។​

​នៅ​ឆ្នាំ ១៩៩៩ មាន​ជម្លោះ​ប្រដាប់អាវុធ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នៅ​តំបន់​កា​ហ្គី​ល (Kargil) ។ នៅ​ឆ្នាំ ២០០១-២០០២ ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​គឺមាន​ភាព​តានតឹង​មិន​ធ្លាប់មាន​ពីមុនមក​។​

​ជាមួយ​កងទ័ព​ឥណ្ឌា ៧០០.០០០ នាក់​នៅតាម​បណ្តោយ​ព្រំដែន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន សង្គ្រាម​ហាក់ដូចជា​មិនអាច​ចៀសផុត​ឡើយ​។ ប្រទេស​ឥណ្ឌា​គួរតែ​រៀន​មេរៀន​ពី​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​ពួកគេ​។​

​ឥឡូវនេះ ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​គួរតែ​ធ្វើ​ចិត្តស្ងប់ ធ្វើការ​អត់ធ្មត់​ខ្ពស់ និង រៀបចំ​កិច្ចពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​។​

​អំពើ​ភេរវកម្ម​គឺជា​សត្រូវ​រួម​តែមួយ​របស់​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។ មានតែ​តាមរយៈ​ការធ្វើការ​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ទេ​ទើប​អាចធ្វើឱ្យ​ស្ថានភាព​សន្តិសុខ​នៅ​អាស៊ី​ខាងត្បូង​កាន់តែ​ប្រសើរឡើង​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី ធ្លាប់​និយាយថា បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ការ​ឱប​គ្នា​។​

​បន្ទាប់ពី​រកាំរកូស​នឹង​គ្នា​ជាច្រើន​ទសវត្សរ៍​មកនេះ ជាពិសេស​ក្រោយពី​ប្រទេស​ទាំង​ពីរបាន​ចូលរួម​ជាមួយ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែលជា​សំខាន់​នៅ​អាស៊ី​ខាងត្បូង គួរតែមាន​ភាពចាស់ទុំ​គ្រប់គ្រាន់​ហើយ​។​

​ប្រទេស​ទាំងពីរ​គួរ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​លុបបំបាត់​ភាពក្រីក្រ​។ ដូច្នេះ​ពួកគេ​គួរតែ​រួមចំណែក​ដល់​សន្តិភាព​និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ទាំងមូល​រួមគ្នា​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN