ឥណ្ឌា​និយាយថា ខ្លួន​ធ្វើតេស្ត​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ដោយ​ជោគជ័យ​

326
ចែករម្លែក

​ប្រទេស​ឥណ្ឌា​និយាយថា​ខ្លួន​បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​អាវុធ​ប្រឆាំង​ផ្កាយរណប នៅក្នុង​ការប្រកាស​មិនបាន​រំពឹងទុក​មួយ គឺ​នៅតែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ទូទៅ​ចូលមក​ដល់​។​

​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាន​បំផ្លាញ​ផ្កាយរណប​ហោះ​លើ​គន្លង​ទាប​រំលង​ផ្ទៃផែនដី​ជាមួយ​គ្រាប់​មី​ស៊ី​ល ដោយ​បង្ហាញ​សមត្ថភាព​របស់​ឥណ្ឌា​ជា “​មហាអំណាច​អវកាស​” រួមជាមួយ​សហរដ្ឋ​អាម៉េរិក​រុស្ស៊ី​និង​ចិន​។​

​សេចក្តីប្រកាស​នេះ​គឺជា​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់លោក​ម៉ូ​ឌី​ដើម្បី​បង្ហាញ​សាច់ដុំ​យោធា​ឥណ្ឌា ខណៈដែល​គណបក្ស​រប​ស់លោក​ព្យាយាម​រក្សា​អំណាច​នៅក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី ១១ ខែមេសា​។​

​បន្ទាប់ពី​ទាហាន​ឥណ្ឌា​៤០​នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ខែកុម្ភៈ​នៅក្នុង​តំបន់​វិវាទ​កា​ស្មៀ​រ ឥណ្ឌា​បាន​និយាយថា​ខ្លួន​បាន​សងសឹក​ជាមួយនឹង “​ការវាយប្រហារ​វះកាត់​” ទៅលើ​ជំរំ​ភេរវ​ករ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ក្រោយមកទៀត​នៅក្នុង​ការប៉ះទង្គិច​គ្នា​តាមផ្លូវ​អាកាស ប៉ា​គី​ស្ថាន​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​សម័យ​សូ​វៀត​មួយគ្រឿង​របស់​ឥណ្ឌា ដោយ​ជំរុញឱ្យមាន​ការពិនិត្យ​ពិច័យ​អំពី​យោ​ធូប​ករ​ណ៍​ហួស​សម័យ​របស់​ឥណ្ឌា​៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌា​បាញ់​ទម្លាក់​ផ្កាយរណប​នៅ​គន្លង​ទាប​លើ​ផ្ទៃផែនដី​ដោយ​ប្រើ​មី​ស៊ី​ល