ឥណ្ឌា​នឹង​ដាក់​ពង្រាយ​រថក្រោះ​ដែល​ផលិត​ដោយ​រុស្ស៊ី​ច្រើន​គ្រឿង​នៅតាម​បណ្តោយ​ព្រំដែន​ប៉ា​គី​ស្ថាន​

847
ចែករម្លែក

​កងទ័ព​ឥណ្ឌា​គ្រោង​នឹង​ដាក់​បញ្ចូល​រថក្រោះ​T-90 ដ៏​ទំនើប​ដែល​ផលិត​នៅ​រុស្ស៊ី​ចំនួន​៤៦៤​គ្រឿង​ទៅ​ក្នុង​វិស័យ​ការពារជាតិ​របស់​ខ្លួន ខណៈ​ដែល​ក្រសួង​ការពារជាតិ​ឥណ្ឌា​​គ្រោង​នឹង​ដំឡើង​រោងចក្រ​ផលិត​គ្រឿង​អាវុធ​និង​រថពាសដែក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​រដ្ឋ​Tamil Nadu ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​

​រថក្រោះ​ទាំងនេះ នឹង​បញ្ជូន​ទៅ​ឱ្យ​កងទ័ព​ឥណ្ឌា ហើយ​នឹង​ប្រើប្រាស់​នៅ​ឆ្នាំ​២០២២-២០២៦​។​

​រថក្រោះ​ធំ​ទម្ងន់​៤៦,៥​តោន​និង​មាន​កម្លាំង​ម៉ាស៊ីន​1,000 HP នឹង​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ព្រំដែន​ប៉ា​គី​ស្ថាន​។ រថក្រោះ​ចំនួន​៦៤​គ្រឿង​ដំបូង នឹង​ត្រូវបាន​ប្រគល់ឱ្យ​​ក្នុង​រយៈពេល​ពី​៣០​ទៅ​៤១​ខែ​ទៀត​។​

​កាលពី​ខែ​មុន សារព័ត៌មាន​Sputnik បាន​រាយការណ៍​ថា កងទ័ព​ឥណ្ឌា​បានសម្រេច​ទិញ​រថក្រោះ​រថក្រោះ​T-90 ចំនួន​៤៦៤​គ្រឿង​បន្ថែម ក្នុង​តម្លៃ​សរុប​ជិត​១,៩៣​ពាន់​​លាន​ដុល្លារ​៕ដោយ៖សុខា/sn

រថក្រោះ​T-90 (​នៅខាងមុខ​) បើក​នៅក្នុង​អំឡុង​ព្យុហយាត្រា​កងទ័ព​ឥណ្ឌា​នៅក្នុង​ទីក្រុង​ញូវដែលី កាលពី​២០១៦