ឥណ្ឌា​នឹង​បាញ់​បង្ហោះ​ផ្កាយរណប ៣១ គ្រឿង​ក្នុងពេល​ជាមួយគ្នា​នៅ​ខែម​ករានេះ​

652

​វិទ្យុ All India Radio (AIR) បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) នឹង​ចាប់ផ្តើម​បាញ់​បង្ហោះ​ផ្កាយរណប​ចំនួន ៣១ គ្រឿង រួមទាំង​យានអវកាស​អង្កេត​ផែនដី Cartosat-2 នៅក្នុង​បេសកកម្ម​បាញ់​បង្ហោះ​តែមួយ​ជើង​ប៉ុណ្ណោះ នៅ​ខែម​ករានេះ​។​

​វិទ្យុ AIR ដែល​ដកស្រង់​សម្តី​មន្ត្រី បាន​និយាយថា “​បេសកកម្ម​នេះ​នឹង​ក្លាយជា​បេសកកម្ម​ដំបូង​របស់​យានអវកាស Polar Satellite Launch Vehicle (PSLV) បន្ទាប់ពី​បរាជ័យ​ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប IRNSS-1H កាលពី​ខែសីហា​ឆ្នាំ ២០១៧​។ ការដឹកជញ្ជូន​ចម្បង​របស់​បេសកកម្ម​នេះ​នឹង​ជា​យានអវកាស​អង្កេត​ផែនដី Cartosat-2 របស់​ឥណ្ឌា​”​។​

​បេសកកម្ម​នេះ​នឹង​រួមបញ្ចូល​ផ្កាយរណប​ខ្នាតតូច​ចំនួន ២៨ របស់​បរទេស រួមមាន​ហ្វាំ​ង​ឡង់ និង​សហរដ្ឋអាមេរិក និង​ផ្កាយរណប​ខ្នាតតូច​ពីរ​ទៀត​របស់​ឥណ្ឌា​។​

​ផ្កាយរណប​ទាំងអស់នេះ​នឹងត្រូវ​បាញ់​បង្ហោះ​ចេញពី​ស្ថានីយ​អវកាស​នៅក្នុង​ទីក្រុង​ស្រី​ហារី​កូតា (Sriharikota) នៅ​រដ្ឋ​អាន់​ដ្រា​ប្រា​ដេ​ស (Andhra Pradesh) នៅ​ថ្ងៃទី ១០ ខែមករា​៕ ដោយ៖ កញ្ញាដាលីស

ឥណ្ឌា​នឹង​បាញ់​បង្ហោះ​ផ្កាយរណប ៣១ គ្រឿង​ព្រម​គ្នា​ក្នុងពេល​តែមួយ​នៅ​ថ្ងៃទី ១០ មករា