ឥណ្ឌា​បង្កើន​ការស្វែងរក​យន្តហោះ​យោធា​ដែល​បាត់​នៅ​ជិត​ព្រំដែន​ចិន​

515
ចែករម្លែក

​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​ដើម្បី​កំណត់​ទីតាំង​យន្តហោះ​ដឹកជញ្ជូន​យោធា​An-32 របស់​កងទ័ពអាកាស​ឥណ្ឌា​ដែល​បាន​បាត់​ការ​ទាក់​ទាំង​ជាមួយ​មនុស្ស​ចំនួន​១៣​នាក់​នៅ​​ក្នុង​យន្តហោះ​នោះ​នៅ​ជិត​ព្រំដែន​ចិន​នោះ ត្រូវបាន​បង្កើន ដោយ​ការស្វែងរក​នេះ​បាន​ចូល​ដល់​ថ្ងៃទី​៣​នៃ​ថ្ងៃ​ពុធ​ទី​៥​ខែមិថុនា ។

​យន្តហោះ​An-32 ដែល​បាន​បាត់​នេះ ផលិត​នៅ​ប្រទេស​អ៊ុ​យក្រែន ។​

​យន្តហោះ​យោធា​នេះ បាន​បាត់​កាលពី​ថ្ងៃទី​៣​ខែមិថុនា​បន្ទាប់​ពី​វា​បាន​ហោះ​ចេញពី​ពី​ព្រលាន​យន្តហោះ​ក្រុង​Jorhat ហើយ​ហោះ​ឆ្ពោះទៅ​កាន់​ទីក្រុង​Mechuka នៅ​ចម្ងាយ​​ប្រហែល​៤០​គីឡូម៉ែត្រ​ពី​ព្រំដែន​ចិន​។

​កងទ័ពអាកាស​ឥណ្ឌា បាន​បញ្ជូន​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​ទៅ​កាន់​តំបន់​នោះ​ដើម្បី​រក​យន្តហោះ​នេះ​៕ដោយ៖សុខា/sn

កងទ័ព​អាកា​កាស​ឥណ្ឌា ដើរកាត់​យន្តហោះ​An-32

#