ឥណ្ឌា​បញ្ជូន​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​៧​នាក់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ

788
ចែករម្លែក

មនុស្សមួយក្រុមបានដាក់ពាក្យស្នើសុំកាលពីថ្ងៃពុធទី៣តុលាដើម្បីស្វែងរកការរារាំងរដ្ឋាភិបាលឥណ្ឌាពីការបញ្ជូនជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា៧នាក់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ប៉ុន្តែតុលាការកំពូល បានបដិសេធមិនធ្វើអន្តរាគមន៍ទេ បន្ទាប់ពីតុលាការត្រូវបានជូនដំណឹងដោយរដ្ឋាភិបាលថាប្រទេសមីយ៉ាន់ម៉ា បានទទួលយកពួកគេធ្វើជាពលរដ្ឋ។

ឥណ្ឌាបានបញ្ជូនពួកគេទៅប្រទេសមីយ៉ាន់ម៉ាវិញ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីតុលាការកំពូល បានបដិសេធមិនធ្វើអន្តរាគមន៍មកនោះ។ តុលាការនេះបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា៧នាក់នេះ ត្រូវបានរកឃើញថាពួកគេជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយថា​ប្រទេសមីយ៉ាន់ម៉ាបានព្រមទទួលយកពួកគេធ្វើជាពលរដ្ឋ ផងដែរ។

ជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាទាំងនេះ ត្រូវបានប្រគល់ឱ្យក្រុមអាជ្ញាធរមីយ៉ាន់ម៉ានៅច្រកព្រំដែននៅរដ្ឋManipur របស់ឥណ្ឌា។ ​ពួកគេ ត្រូវ​បានចាប់ខ្លួនកាលពីឆ្នាំ២០១២ពីបទចូលក្នុងព្រំដែនឥណ្ឌាដោយខុសច្បាប់៕ដោយ៖សុខា

​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ទាំងនេះ ត្រូវបាន​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នៅ​ច្រកព្រំដែន​នៅ​រដ្ឋ​Manipur របស់​ឥណ្ឌា