ឥណ្ឌា​បាញ់​រ៉ុក្កែត​ភ្ជាប់​ជាមួយ​ផ្កាយរណប​ដល់​ទៅ ៣១ គ្រឿង ជោគជ័យ​

1295
ចែករម្លែក

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​បាញ់​រ៉ុក្កែត PSLV-C38 កាលពី​ថ្ងៃ​សុក្រ​ទី ២៣ មិថុនា ដោយ​ជោគជ័យ លើ​បេសកកម្ម​បញ្ជូន​ផ្កាយរណប ៣១ គ្រឿង រួមទាំង​ផ្កាយរណប Cartosat 2 និង NIUSAT របស់​ឥណ្ឌា រួម​ជាមួយនឹង​ផ្កាយរណប​ណា​ណូ​របស់​បរទេស​ចំនួន ២៩ គ្រឿង ចូលទៅ​ដង​តារាវិថី​។ នេះ​បើតាម ISRO និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​។

ISRO និយាយថា “​យាន​បាញ់​ផ្កាយរណប​ផូ​ល​ឡា​របស់​ឥណ្ឌា ក្នុងការ​ហោះហើរ​ជើង​ទី ៤០ របស់ខ្លួន បាន​បាញ់​បង្ហោះ​ផ្កាយរណប Cartosat-2 ទម្ងន់ ៧១២ គីឡូក្រាម​សម្រាប់​អង្កេត​ផែនដី និង ផ្កាយរណប​របស់​សហ​អ្នកដំណើរ ៣០ គ្រឿង​ទៀត​ទៅ​ជាមួយគ្នា ទម្ងន់​ប្រហែល ២៤៣ គីឡូក្រាម ចូលទៅ​ដង​តារាវិថី​នៅ​កម្ពស់ ៥០៥ គីឡូម៉ែត្រ​”​។

យោងតាម ISRO ផ្កាយរណប​សហ​អ្នកដំណើរ​នោះ គឺមាន​ផ្កាយរណប​បរទេស ២៩ គ្រឿង មកពី ១៤ ប្រទេស ដូចជា អូទ្រីស បែលហ្ស៊ិក ស៊ី​លី ឆែក ហ្វាំ​ង​ឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ឡេ​តូ​នី ស្លូ​វ៉ា​គី និង ចក្រភព​អង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក​ផងដែរ ក្នុងនាម​ជា​ផ្កាយរណប​ណា​ណូ (​ខ្នាតតូច​)៕ ​ដោយ ៖កញ្ញាដាលីស

ឥណ្ឌា​បាញ់​រ៉ុក្កែត​ភ្ជាប់​ជាមួយ​ផ្កាយរណប​ដល់​ទៅ ៣១ គ្រឿង ជោគជ័យ