ឥណ្ឌា​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​ជោគជ័យ​

432
ចែករម្លែក

ដោយចាត់ទុកថាជាការទប់ទល់នឹងចិននោះ មីស៊ីលឆ្លងទ្វីបAgni-V ត្រូវ​បានរំពឹងថានឹងដាក់ឱ្យប្រើក្នុងវិស័យការពារជាតិឥណ្ឌានា ពេលឆាប់ៗនេះ។ មីស៊ីលនេះមានសមត្ថភាពវាយប្រហារគោលដៅ នៅគ្រប់ទីកន្លែងនៅក្នុងតំបន់អាស៊ីនិងផ្នែកខ្លះនៅអាហ្វ្រិកនិងអឺរ៉ុប។

ឥណ្ឌាបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបAgni-V រយៈចម្បាយដ៏ឆ្ងាយបំផុតរបស់ខ្លួន ដោយជោគជ័យកាលពីថ្ងៃចន្ទទី១០ធ្នូ ។

មីស៊ីលឆ្លងទ្វីបដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាននេះ ត្រូវបានបាញ់សាកល្បងចេញពីតំបន់សាកល្បងអាវុធរបស់កងទ័ព នៅរដ្ឋOdisha ។

នេះជាការសាកល្បងមីស៊ីលដោយជោគជ័យលើកទី៣របស់ឥណ្ឌា នៅឆ្នាំនេះ៕

ឥណ្ឌាបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបAgni-V រយៈចម្បាយដ៏ឆ្ងាយបំផុតរបស់ខ្លួន ដោយជោគជ័យកាលពីថ្ងៃចន្