ឥណ្ឌា​បាញ់​សាកល្បង​មី​ស៊ី​ល ដោយ​ជោគជ័យ​

3252
ចែករម្លែក

​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​និយាយថា​ឥណ្ឌា​បាន​សាកល្បង​មី​ស៊ី​ល​BrahMos​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​មីនា​ដោយ​​បន្ថែមថា វា​នឹង​ជួយ​ឥណ្ឌា​បង្កើន​សន្តិសុខ​របស់ខ្លួន​។​

​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​និយាយថា ” មី​ស៊ី​ល​នេះ ត្រូវបាន​បាញ់​សាកល្បង​នៅ​រដ្ឋ​Rajasthan​ហើយ​មី​ស៊ី​ល​ផលិត​នៅ​ឥណ្ឌា​នេះ បាន​​ហោះ​ទៅ​ចំ​គោលដៅ​ដែល​បានកំណត់​។​ជោគជ័យ​នៃ​ការធ្វើ​តេស្ត​នេះ នឹង​ជួយ​ជំរុញ​ដល់​សន្តិសុខ​ជាតិ​របស់​យើង “​។​

​កាល​ចុងខែ​វិ​ច្ឆ​កា ឥណ្ឌា​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​BrahMos ដែល​បាន​ផលិត​រួមគ្នា​ដោយ​ឥណ្ឌា​និង​រុស្ស៊ី ដោយ​បាញ់​ចេញពី​យន្តហោះ​​ចម្បាំង​Su-30MKI ជា​លើកទីមួយ​ដោយ​ជោគជ័យ​ផងដែរ​៕​ដោយ​៖​សុខា​/sn

មី​ស៊ី​ល​BrahMos ផលិត​នៅ​ឥណ្ឌា​