ឥណ្ឌា​ពិចារណា​នាំ​សណ្តែកសៀង​ទៅ​ចិន ចំ​ពេល​ជម្លោះ​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​

1066
ចែករម្លែក

​ឥណ្ឌា​ពិចារណា​នាំ​សណ្តែកសៀង​និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ទៅ​ប្រទេស​ចិន ចំ​ពេល​ជម្លោះ​ពាណិជ្ជកម្ម​កើនឡើង រវាង​ចិន​និង​សហរដ្ឋអាមេរិក ។​

​លោក Rajeev Kumar អនុប្រធាន​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​ឥណ្ឌា បាន​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​មេសា នៅ​កិច្ចប្រជុំ​សេដ្ឋកិច្ច​ឥណ្ឌា​-​ចិន​លើក​ទី​៥​នៅ​ទីក្រុង​ប៉េកាំង​។

​ទីភ្នាក់ងារ​សារព័ត៌មាន​IANS បាន​ដកស្រង់​សម្តី​របស់ លោក Rajeev Kumar បាន​និយាយថា​” យើង​កត់សម្គាល់​ថា ” អ្នក​នាំ​ចូល​ផលិតផល​កសិកម្ម​ដ៏​ច្រើន ដែល​គិត​សរុប​២០​ពាន់​លាន​ដុល្លារ ឬ​ច្រើន​ជាង​នេះ​”​។​

​លោក Rajeev Kumar​បាន​និយាយថា “​ហើយ​ខ្ញុំ​បាន​កត់សម្គាល់​ថា​មាន​ពន្ធ​មួយ ចំនួន​ដែល​ត្រូវបាន​ដាក់​ទៅលើ​កសិករ​មក​ពី​រដ្ឋ​Iowa និង រដ្ឋ Ohio របស់​អាមេរិក ។​ឥណ្ឌា​អាច​ជំនួស​អ្វីមួយ​បាន ដូចជា​សណ្ដែកសៀង​និង​ស្ករ ប្រសិនបើ​យើង អាចមាន​លទ្ធភាព ទទួលបាន​ការនាំចេញ​ផលិតផល​ទាំងអស់​នេះ​ដោយ​ពិ​ចារ​​ណា​លើ​គុណភាព​ដែល​អ្នក​អាចមាន​លើ​កសិករ​របស់​យើង​។ នោះ​អាច​មាន​ប្រយោជន៍​ច្រើន​”​។​

​លោក Rajeev Kumar បាន​និយាយថា ប្រទេស​ឥណ្ឌា​និង​ចិន​ចាំបាច់​ត្រូវ​ធ្វើការ​ដើម្បី​បរិយាកាស​សេដ្ឋកិច្ច​ល្អប្រសើរ សម្រាប់​ក្រុម​វិនិយោគិន​និង​សហគ្រិន​៕

​ឥណ្ឌា​ពិចារណា​នាំ​សណ្តែកសៀង​និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ទៅ​ប្រទេស​ចិន

#