ឥណ្ឌា​យក​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​មក​បង្ហាញ​នៅ​អង់គ្លេស​

1314
ចែករម្លែក

​រថយន្ត​អគ្គិសនី​ផ្លូវការ​លើកដំបូង​របស់​ឥណ្ឌា​ត្រូវ​បានដាក់​បង្ហាញ​នៅឯ​ពិព័រណ៍ Goodwood Festival of Speed នៅ​ចក្រភព​អង់គ្លេស​កាលពី​សប្តាហ៍​មុន​។ ក្រុមហ៊ុន​ផលិត​រថយន្ត Vazirani Automotive បានដាក់​ឈ្មោះ​រថយន្ត​នេះ​ថា “Shul” ។​

​លោក​ឆាំង​គី វ៉ា​ហ្ស៊ី​រ៉ានី សហ​ស្ថាបនិក​និង​ជា​ប្រធាន​ផ្នែក​ចេញ​ម៉ូត​រថយន្ត​របស់​ក្រុមហ៊ុន Vazirani Automotive បាន​ប្រាប់​វេ​ប​សាយ Autocar UK នៅក្នុង​បទសម្ភាសន៍​មួយ​អំឡុង​ព្រឹត្តិការណ៍​នេះ​ថា “​ចង់​ធ្វើឱ្យ​អ្វីមួយ​ដែល​កាន់តែ​រំភើប​ញាប់​ញ័រ​ជាង​រថយន្ត​អគ្គិសនី​ធម្មតា​” ។

​រថយន្ត​នេះ​ជា​ប្រភេទ All Wheel Drive ជាមួយ​កង់​ទាំង ៤ ដំណើរការ​ទាំងអស់ ដោយមាន​ម៉ូ​ទ័​រ​នៅលើ​កង់​នីមួយៗ​តែម្តង​។​

​លោក​ឆាំង​គី​បាន​និយាយថា “​ប្រអប់​ផ្ទុក​អាគុយ​របស់​យើង​មាន​ទម្ងន់​ត្រឹមតែ ៣០០ គីឡូក្រាម​ប៉ុណ្ណោះ ហើយ​វា​ផ្តល់ឱ្យ​អ្នក​នូវ​អត្ថប្រយោជន៍​នៃ​ការ​សាក​ថ្ម​នៅពេល​កំពុងធ្វើដំណើរ​” ។​

​អាគុយ​គឺ​ស្ថិតនៅ​ខាងក្រោយ​កៅអី​ដឹក​អ្នកដំណើរ ហើយ​វា​ស៊ី​កន្លែង​ទំនេរ​ខ្លះ​នៅ​កណ្តាល​រថយន្ត​ផងដែរ ដូច្នេះ​ទម្ងន់​រថយន្ត​គឺមាន​លំនឹង​ល្អ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​អគ្គិសនី Shul របស់​ឥណ្ឌា​បានបង្ហាញ​នៅ​អង់គ្លេស​កាលពី​សប្តាហ៍​មុន