ឥណ្ឌា​រកឃើញ​បំណែក​យន្តហោះ​ដែល​បាត់​ជាមួយនឹង​មនុស្ស​ជិះ​១៣​នាក់​

506
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​បាន​ប្រទះ​ឃើញ​បំណែក​នៃ​យន្តហោះ​ដែល​បាន​បាត់​ជាមួយនឹង​ទាហាន​ទ័ពអាកាស​១៣​នាក់​ដែល​នៅលើ​យន្តហោះ​នោះ​​បន្ទាប់​ពី​ការស្វែងរក​ជាច្រើន​ថ្ងៃ​នៅ​តំបន់​ភ្នំ​ដាច់ស្រយាល ដែល​នៅ​ជិត​ប្រទេស​ចិន​។​

​យន្ដហោះ AN-32 ផលិត​ដោយ​សូ​វៀត ដែល​ដឹក​អាកាសយានិក​៨​នាក់​និង​អ្នកដំណើរ​៥ នាក់ បាន​បាត់​ពី​រ៉ា​ដា​នៅ​ថ្ងៃទី​៣​ខែ​មិថុនា​នៅ​រដ្ឋ Arunachal Pradesh ដែល​បាន​នាំឱ្យ​​មានការ​ខំប្រឹងប្រែង​ស្វែងរក​ដោយ​កងទ័ពអាកាស​ឥណ្ឌា និង​ក្រុម​ទាហាន​ជើងគោក​។​

​កងទ័ពអាកាស​ឥណ្ឌា បាន​និយាយ​នៅ​លើ​ទំនាក់ទំនង​សង្គម​Twitter​ថា “​បំណែក​នៃ​យន្តហោះ​AN-32 ដែល​បាន​បាត់ ត្រូវបាន​ប្រទះឃើញ ដោយ​ឧទ្ធម្ភាគចក្រ​Mi-17​របស់​​កងទ័ពអាកាស​ឥណ្ឌា​។ ការ​ខំប្រឹងប្រែង នៅពេលនេះ កំពុង​បន្ត​ធ្វើ​ដើម្បី​រក​អ្នក​នៅ​រស់​”​។​

​កាលពី​សប្តាហ៍​មុន ក្រុម​អាជ្ញាធរ បាន​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​ចំនួន​៨.០០០​ដុល្លារ​ចំពោះ​ការផ្តល់​ព័ត៌មាន​ដែល​នាំទៅដល់​ការ​រក​ឃើញ​យន្តហោះ​ដែល​បាន​បាត់​នោះ​៕​ដោយ​៖​សុខា​/sn

ប្រភេទ​យន្តហោះ​ឥណ្ឌា​AN-32 ដែល​បាន​បាត់​

#