ឥណ្ឌា​រាយការណ៍​អំពី​ករណី​ជំងឺ​ហ្ស៊ី​កា​ចំនួន​៨០​ករណី ដោយ​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​២២​នាក់​

841
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី១៧តុលាថា ប្រទេសឥណ្ឌាបានរាយការណ៍ពីការផ្ទុះវីរុសហ្ស៊ីកា(Zika)ដោយមានករណីឆ្លងចំនួន៨០ករណីចាប់តាំងពីខែមុន ដែលរួមទាំងមានស្ត្រីមានផ្ទៃពោះចំនួន២២នាក់ នៅរដ្ឋRajasthan ភាគខាងលិចនៃប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌា ដែលជាកន្លែងមានមូស Aedes aegypti ដែលផ្ទុកវីរុសហ្សីកានិងវីរុសដទៃទៀតនោះបានរាយការណ៍អំពីករណីជំងឺហ្ស៊ីកាដំបូងរបស់ខ្លួននៅខែមករាឆ្នាំ២០១៧ នៅរដ្ឋGujarat ។

ចាប់តាំងពីជំងឺហ្ស៊ីកាបានផ្ទុះឡើងខ្លាំងកាលពីឆ្នាំ២០១៥ មកនោះ មនុស្ស១,៥លាននាក់នៅប្រទេសជាង៧០ប្រទេស បានឆ្លងជំងឺនេះ ដោយភាគច្រើននៅអាមេរិកខាងត្បូង។

នៅទីក្រុងJaipur នៅរដ្ឋRajasthan ក្រុមមន្ត្រីសុខាភិបាលឥណ្ឌា បានបាញ់ថ្នាំសម្លាប់សត្វមូសនិងសត្វល្អិតផេ្សងៗទៀតនៅតាមផ្ទះ ហើយមនុស្សជិត៤៤០.០០០នាក់ ត្រូវបានដាក់នៅក្រោមការតាមដានមើលករណីដែលអាចឆ្លងជំងឺនេះ។

ជំងឺហ្ស៊ីកា ក៏ត្រូវបានរកឃើញផងដែរនៅរដ្ឋTamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីខែកក្កដាឆ្នាំ២០១៧។ អង្គការសុខភាពពិភពលោក បាននិយាយថាថ្នាំវ៉ាក់សាំងប្រឆាំងជម្ងឺនេះទំនងជាមិនមានទេ រហូតដល់២០២០៕ដោយ:សុខា/SN

ប្រទេសឥណ្ឌា ដែលជាកន្លែងមានមូស Aedes aegypti ដែលផ្ទុកវីរុសហ្សីកានិងវីរុសដទៃទៀតនោះបានរាយការណ៍អំពីករណីជំងឺហ្ស៊ីកាដំបូងរបស់ខ្លួននៅខែមករាឆ្នាំ២០១៧ នៅ រដ្ឋ Gujarat

#