ឥណ្ឌា​វាយ​ពន្ធ​២០០​ភាគរយ​លើ​ទំនិញ​ប៉ា​គី​ស្ថាន​ក្រោយ​ការវាយប្រហារ​នៅ​កា​ស្មៀ​

422
ចែករម្លែក
  • 72
    Shares

​ឥណ្ឌា​បាន​សំរេច​យក​ពន្ធគយ​២០០​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ប៉ា​គី​ស្ថាន​ដោយសា​រដក​ឋានៈ​ជា​ប្រទេស​ទទួលបាន​ការអនុគ្រោះ​បំផុត​ពី​ប្រទេស​មួយ​ដែល​ទើប​រង​ការវាយប្រហារ​ភេរ​​វ​កម្ម​នៅក្នុង​រដ្ឋ​ចា​មុយ​និង​កា​ស្មៀកាល​ពី​មួយ​ថ្ងៃមុន​នេះ​,​នេះ​បើ​តាម​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​លោក អា​រុន ចា​អ៊ី​ត​លី​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​។​

​លោក​ចា​អ៊ី​ត​លី បាន​និយាយ​តាម​ទ្វី​ត​ធឺ​ថា​« ឥណ្ឌា​បាន​ដក​ឋានៈ​MFN​ពី​ប៉ា​គី​ស្ថាន​ក្រោយ​ឧបទ្ទហេតុ​នៅពូល​វ៉ា​ម៉ា​។​ក្រោយ​ការដក​នេះ ពន្ធគយ​លើ​ទំនិញ​នាំចូល​ពី​ប៉ា​គី​ស្ថាន​​នឹង​ត្រូវ​ដំឡើង​ដល់​២០០​ភាគរយ​ភ្លាម​»​។​

​កាលពី​ថ្ងៃ​សុក្រ សារព័ត៌មាន​ឥណ្ឌា​បាន​និយាយថា ក្នុងអំឡុង​កិច្ចប្រជុំ​គ្រា​អាសន្ន​មួយ​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​មកពី​ខាង​​ប៉ា​គី​ស្ថាន​ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​៤១​នាក់ អាជ្ញាធរ​ឥណ្ឌា​បាន​សំរេច​ដក​ប៉ា​គី​ស្ថាន​ចេញពី​ប្រទេស​ទទួលបាន​ឋានៈ​MFN​។​

​ក្រុម​ភេរវកម្ម Jaish-e-Mohammed​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​បះបោរ​តា​លី​បង់​និង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​ក្រុម​​នេះ​មាន​បំណង​បំបែក​រដ្ឋកា​ស្មៀ​ចេញពី​ឥណ្ឌា​និង​ចូល​ជាមួយ​ប៉ា​គី​ស្ថាន​។​

​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី​(​ឥណ្ឌា​) បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​(​ប៉ា​គី​ស្ថាន​)​ថា​មាន​តួនាទី​មួយ​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នេះ​និង​បានទាមទារ​អោយ​បញ្ឈប់​រាល់​​ការគាំទ្រ​ទាំ​អស់​ដល់​បណ្តា​ក្រុម​ភេរវកម្ម​ដែល​ធ្វើ​សកម្មភាព​ចេញ​ពី​ទឹកដី​ដែល​ប៉ា​គី​ស្ថាន​គ្រប់គ្រង​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន​បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការភ្ជាប់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​ទៅ​នឹង​ការវាយប្រហារ​ភេរវកម្ម​ណាមួយ ដោយ​គ្មាន​ការ​ស៊ើប​​អង្កេត​។​

​ក្នុងពេល​ជាមួយគ្នា​ក្រោយ​ការវាយប្រហារ​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​អំពាវនាវ​អោយ​ប៉ា​គី​ស្ថាន​ឈប់​ផ្តល់​ជម្រក​សុវត្ថិភាព​សំរាប់​ពួក​ភេរ​វករ​។​បន្ថែម​​លើ​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឥណ្ឌា បាន​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​អាមេរិក​លោក​ច​ន បុល​ថុន ដោយ​ភាគី​ទាំង​ពីរ​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ថា​ប៉ា​គី​ស្ថាន​ឈប់​ផ្តល់​ជម្រក​ដល់​ក្រុម​Jaish-e-Mohammed​និង​បណ្តា​ក្រុម​ភេរវកម្ម​ដទៃទៀត​ដែល​ផ្តោត​ការវាយប្រហារ​លើ​ឥណ្ឌា អាមេរិក​និង​ភាគី​ដទៃ​ទៀត​នៅក្នុង​តំបន់​៕​ដោយ​៖​វាសនា​

រថយន្ត​ដឹកទំនិញ​ប៉ា​គី​ស្ថាន​ឆ្លងកាត់​ច្រកព្រំដែន​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​។​ឥណ្ឌា​បាន​សំរេច​វាយ​ពន្ធ​គយ​២០០​ភាគរយ​លើ​ទំនិញ​ប៉ា​គី​ស្ថាន ក្រោយ​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​​លើ​ក្បួន​រថយន្តយោធា​ឥណ្ឌា​

#