ឥណ្ឌា​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​នៅ​ជិត​ព្រំដែន​

335
ចែករម្លែក
  • 194
    Shares

​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប៉ា​គី​ស្ថាន​ដែលជា​គូប្រជែង បាន​បាញ់​សាកល្បង​អាវុធ​ទំនើប​ថ្មីៗ​ដោយ​ជោគជ័យ​មក​នោះ ឥណ្ឌា​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​MPATGM​ដោយ​ជោគជ័យ​នៅ​រដ្ឋ Rajasthan ជិត​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន ។ នេះ​ជា​ការសាកល្បង​លើក​ទី​២​។​

​ការសាកល្បង​លើកទីមួយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​។​

​សេចក្តីថ្លែងការណ៍​ដោយ​ក្រសួង​ការពារជាតិ​ឥណ្ឌា​បាន​និយាយថា ” មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​MPATGM​ជា​អាវុធ​ថ្មី​ដ៏​ទំនើប ។ វា​ត្រូវ​បាន​បាញ់​ចំ​គោលដៅ​ដែល​កំណត់ទុក ដែល​នៅ​ចម្ងាយ​ខុសគ្នា​”​។​

​កាលពីដើម​សប្តាហ៍​នេះ ក្រុម​អ្នក​វិទ្យា​សា​ស្រ​ខាង​យោធា​ឥណ្ឌា​ក៏​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុក​កែត​Pinaka ដោយ​ជោគជ័យ​ផងដែរ ។ គ្រាប់​រ៉ុកកែត​នេះ បាញ់​បាន​រយៈ​ចម្ងាយ​​ជាង​៩០​គីឡូម៉ែត្រ​និង​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​៕​ប្រែ​សម្រួល​៖​សុខា​

​សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​MPATGM របស់​ឥណ្ឌា​