ឥណ្ឌា កំពុង​សាកល្បង​ឧបករណ៍​ថ្មី​ដើម្បី​សង្គ្រោះ​ដំរី​ពី​រថភ្លើង​ល្បឿន​លឿន​បុក​

1383
ចែករម្លែក

បច្ចុប្បន្ននេះ ប្រទេស​ឥណ្ឌា កំពុង​ប្រើ​ឧ​គ្ឃោ​សន​សព្ទ​ចាក់​សំឡេង​សត្វ​ឃ្មុំ​ដើម្បី​បំភ័យ​ដំរី ឱ្យ​រត់​ចេញពី​ផ្លូវដែក​។ ដំរី​រហូតដល់​ទៅ ២.៣៣០ ក្បាល​នៅ​ប្រទេស​ឥណ្ឌា​បាន​ងាប់​ក្នុង រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ភាគច្រើន​បណ្តាលមកពី​គ្រោះ​ថ្នាក់លើ​ផ្លូវដែក​។​

​គ្រោះថ្នាក់​ដំរី​ងាប់​ដោយសារ​រថភ្លើង​ល្បឿន​លឿន​បុក កើតមាន​ជា​ញឹកញាប់​នៅក្នុង ប្រទេស​នេះ​។ ផ្លូវដែក​នានា​នៅ​ប្រទេស​នេះ​កំពុង​ពិបាក​ដោះស្រាយ​បញ្ហា​ខាងលើ ហើយ​មិនទាន់​រកឃើញ​វិធី​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

​ទោះជា​យ៉ាងណា កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា (Indian Institute of Technology)​បាន​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​នៅក្នុង​ការជួយ​សង្គ្រោះ​ជីវិត ដំរី​ពី​ការ​ត្រូវ​រថភ្លើង​បុក ពេល​ពួកវា​ដើរ​ឆ្លង​ផ្លូវដែក​។

​ឧបករណ៍​នេះ​ត្រូវបាន​ឌី​ហ្សា​ន​ឡើង ដើម្បីឱ្យ​សញ្ញា​ទៅ​អ្នកបើក​រថភ្លើង​ដឹង​មុន​នៅ​ចម្ងាយ​ពីរ​បី គីឡូម៉ែត្រ ក្នុងករណី​ហ្វូង​ដំរី​ស្ថិតនៅ​ជិត​ផ្លូវដែក​ដែល​រថភ្លើង​កំពុងបើក​លើ​។ អាជ្ញាធរ​កំពុង ចាប់ផ្តើម​សាកល្បង​ប្រើ​ឧបករណ៍​នេះ​លើផ្លូវ​ដែក​នៅ​ឧទ្យាន​ជាតិ​រ៉ា​ចា​ជី (Rajaji National Park) រដ្ឋ​អ៊ុត​តា​រ៉ា​ខាន់ (Uttarakhand)៕ ប្រែ​សម្រួល​: ខុម