ឥណ្ឌា បដិសេធ​ការដែល​ថា​ខ្លួន​ជម្លៀស​អ្នកស្រុក​ព្រំដែន ដោយសារ​ខ្លាច​ការវាយប្រហារ​ពី​ចិន​

991
ចែករម្លែក

​កងទ័ព​ឥណ្ឌា បាន​បដិសេធ​ការ ដែលថា​ខ្លួន​បានស្នើ​ឱ្យ​ពួក​អ្នកភូមិ​ចាកចេញ​ពី​តំបន់​ព្រំដែន បន្ទាប់ពី​មាន​ភាពទាល់ច្រក​ជាមួយ​ចិន​អំពី​តំបន់​ព្រំដែន​ដូ​ក្លាំ (Doklam) នៅ​ជិត​រដ្ឋ​ស៊ី​ក​គីម (Sikkim) របស់​ឥណ្ឌា​។​

​ប្រភពព័ត៌មាន​ពី​កងទ័ព​ឥណ្ឌា បាន​និយាយប្រាប់​សារព័ត៌មាន​ស្ពុ​ត​និក (Sputnik) ថា “​មិនមាន​ការជម្លៀស ពួក​អ្នកស្រុក​នៅ​រដ្ឋ​ស៊ី​ក​គីម​ទេ ហើយក៏​មិនមាន​សំណើ​ណាមួយ​ពី​កងទ័ព​ផងដែរ​”​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ សីហា បណ្តាញសារព័ត៌មាន​ឥណ្ឌា បាន​រាយការណ៍​ថា អ្នកស្រុក​១០០​នាក់​នៅ​ភូ​មិណា​ថា​ង នៅ​រដ្ឋ​ស៊ី​ក​គីម​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​តំបន់​ព្រំដែន​ដូ​ក្លាំ ត្រូវបាន​ជម្លៀសចេញ​ដោយ​កង​ទ័​ឥណ្ឌា ដើម្បី​ការពារ​ទុកជាមុន​ដើម្បី​បញ្ចៀស​ការស្លាប់​ជន​ស៊ីវិល​ក្នុងករណី​មានការ​ប៉ះទង្គិច​ជាមួយ​កងទ័ព​ចិន​នោះ​។​

​ភាពទាល់ច្រក រវាង​ឥណ្ឌា និង ចិន បានកើត​ឡើង បន្ទាប់ពី​កងទ័ព​ព្រំដែន​ឥណ្ឌា ដែល​តាម​សេចក្តីរាយការណ៍​ថា បាន​ព្យាយាម​បណ្តេញ​កងទ័ព​ចិន​ចេញពី​តំបន់​ព្រំដែន​ដូ​ក្លាំ ដែលជា​តំបន់​មួយ ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់ ដោយ​ប្រទេស​ចិន និង ប្រទេស​ប៊ូ​តង់​។ ចិន​ចាត់ទុក​ទង្វើ​របស់​កង​ទ័ព​ឥណ្ឌា​ថា​ជាការ​ជៀត​ជ្រែ​កដោយ​គ្មាន​ហេតុផល ៕ ដោយ៖ សុខា

​ភាពទាល់ច្រក រវាង​ឥណ្ឌា និង ចិន កើតឡើង បន្ទាប់ពី​កងទ័ព​ព្រំដែន​ឥណ្ឌា​ព្យាយាម​បណ្តេញ​កងទ័ព​ចិន ចេញពី​តំបន់​ព្រំដែន​ដូ​ក្លាំ ដែល​ត្រូវបាន​អះអាង​
​សិទ្ធិ​កាន់កាប់ ដោយ​ប្រទេស​ចិន និង ប្រទេស​ប៊ូ​តង់