ឥណ្ឌា ប្រជែង​អេ​ត្យូ​ពី ដាំ​ដើមឈើ​មួយថ្ងៃ​បាន​រាប់រយ​លាន​ដើម​គួរឱ្យភ្ញាក់ផ្អើល​

415
ចែករម្លែក

​ប្រជាជន​ឥណ្ឌា ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ដាំ​ដើមឈើ​រហូតដល់​ទៅ ២២០ លាន​ដើម​កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែសីហា​ក្នុង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​ដោះ ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​ដើម្បី​កែលម្អ​បរិស្ថាន​នៅក្នុង​រដ្ឋ​ដែលមាន ប្រជាជន​រស់នៅ​ច្រើន​បំផុត​ក្នុងប្រទេស​នេះ​។​
​ ​
​លោក ប៊ី​វ​ហាស រ៉ា​ន​ចាន (Bivhas Ranjan) មន្ត្រីរដ្ឋបាល​ព្រៃឈើ​និយាយថា សិស្ស និស្សិត តំណាងរាស្ត្រ មន្ត្រី និង​អ្នក​ផ្សេងទៀត​បាន​ចូលរួម​ដាំ​ដើមឈើ​កាលពី​ថ្ងៃ​សុក្រ តាម​បណ្ដោយ​ផ្លូវថ្នល់ ផ្លូវដែក និង​ក្នុង​តំបន់​ដីព្រៃ​ក្នុង​រដ្ឋ​អុត​តា ប្រា​ដេ​ស​។ បេសកកម្ម ដាំ​ដើមឈើ​ឱ្យបាន ២២០ លាន​ដើម​នេះ​បានបញ្ចប់​ដោយ​ជោគជ័យ​ត្រឹម​ម៉ោង ៥​ល្ងាច ថ្ងៃ​ដដែល​។​
​ ​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខាងលើ​និយាយថា ដើមឈើ​ដែល​រួមមាន​ដើមឈើ​ហូប​ផ្លែ​ចំនួន ១៦ ប្រភេទ​ផងដែរ​នេះ​នឹង​ជួយ​បង្កើន​គម្រប​ព្រៃឈើ​នៅក្នុង​រដ្ឋ​នេះ​។​
​ ​
​ប្រទេស​ឥណ្ឌា បាន​ប្ដេជ្ញា​រក្សា ១ ភាគ ៣ នៃ​ផ្ទៃដី​សរុប​របស់ខ្លួន​ឱ្យ​ស្ថិតក្រោម​គម្រប ព្រៃឈើ ប៉ុន្តែ​កត្តា​ចំនួន​ប្រជាជន​ច្រើន​រហូតដល់​ទៅ ១,៣ ពាន់​លាន​នាក់ និង​ឧស្សា ហ​កម្ម​រីកចម្រើន​ឥតឈប់ឈរ​ក្នុងប្រទេស​នេះ​កំពុងតែ​រារាំង​ដល់​កិច្ចប្រឹងប្រែង​របស់ខ្លួន​។​

​លោក យូ​ហ្គី អា​ឌី​ត​យ៉ាណា​ត (Yogi Adityanath) អភិបាលរដ្ឋ​នេះ​និយាយថា ការដាំ ដើមឈើ​នេះ​ធ្វើឡើង​នៅ ១.៤៣០.៣៨១ ទីតាំង​ផ្សេងគ្នា ក្នុងនោះ​រួមមាន ៦០.០០០ ភូមិ និង ៨៣.០០០ ទីតាំងនៅ​ក្នុងព្រៃ​ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម