ឥណ្ឌូនេស៊ី​ចាប់ឃុំខ្លួន​ជនជាតិ​ចិន​ជិត​១៥០​នាក់​ពីបទ​បោកប្រាស់​លុយ​៤៥០​លាន​ដុល្លារ​តាម​អន​ឡាញ​

917

​ប៉ូលិស​ឥណ្ឌូនេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣១​កក្កដា​ថា ពួកគេ​បាន​ចាប់ឃុំខ្លួន​ជនជាតិ​ចិន​ជិត​១៥០​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​បោកប្រាស់​លុយ ដែល​ទទួលបាន​លុយ​ជិត​៤៥០​លាន​ដុល្លារ ដោយ​បោក​បញ្ឆោត​ជនរួមជាតិ​របស់​ពួកគេ​ឱ្យ​បង់ប្រាក់​សម្រាប់ធ្វើ​សំណុំ​ឯកសារ​ច្បាប់​ដើម្បី​បាន​ទៅ​បរទេស​។​

​លោក អា​ហ្គោ យូ​វ៉ូ​ណូ អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា​បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​ថា “​នេះ​ជា​បណ្តាញ​បោក​ប្រា​ក់លុយ​ប្រព័ន្ធ​អន្តរជាតិ​តាម​ការបោក​បញ្ឆោត​យក​ប្រាក់​តាម​អន​ឡាយ​។ ព័ត៌មាន​លើកទីមួយ​នេះ​ទទួលបាន​ពី​អង្គភាព​ប៉ូលិស​ចិន ដូចនេះ នេះ​ជាការ​ស៊ើបអង្កេត​រួមគ្នា​”​។​

​ប៉ូលិស បាន​និយាយថា ជនសង្ស័យ​១៤៨​នាក់​ជា​ជនជាតិ​ចិន និង ចំនួន​នៅសល់​ពីនេះ គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ។​

​ពួកគេ​ទាំងនេះ ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុង​ការ​ឆ្មក់​ចូល​ឆែកឆេរ​កាលពី​ចុង​សប្តាហ៍​នៅ​ទីក្រុង​ហ្សា​ការ​តា​ទីក្រុង​សូ​រ៉ា​បា​យ៉ា កោះ​បា​តាំ និង​កោះ​បាលី​។​

​លោក យូ​វ៉ូ​ណូ បាន​និយាយថា “​ជនល្មើស​ទាំងនេះ គឺជា​ជនជាតិ​ចិន ។ ជនរងគ្រោះ​ទាំងនេះ​ជា​ជន​ជាតិចិន​។ ជនល្មើស​ទាំងនេះ​ធ្វើ​ប្រតិបត្តិការ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​”​។​

​លោក យូ​វ៉ូ​ណូ បាន​បន្ថែមថា ក្រុម​ជនល្មើស​នេះ បានធ្វើ​ប្រតិបត្តិការ​ដោយ​ជាដំបូង​តាមដាន​ព័ត៌មាន​អំពី​ក្រុមមន្ត្រី​ឬ​អ្នកជំនួយ​ចិន​ដែលជា​អ្នកមាន ហើយ​ធ្វើឱ្យ​ពួកគេ​នោះ មានការ​ជាប់ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ច្បាប់​។​

​បន្ទាប់មក ក្រុម​ជនរងគ្រោះ​នោះ ត្រូវបាន​ទាក់ទង​និង​និយាយប្រាប់​ដោយ​ក្រុម​ជនសង្ស័យ​នោះ ថា ពួកគេ គឺ​មកពី​ការិយាល័យ​របស់​អគ្គរ​ដ្ឋ​អាជ្ញា ឬ ថា​ពួកគេ​ជា​ប៉ូលិស ហើយ អាច​ចរចា​ដើម្បី​បញ្ចប់​ករណីនេះ​បាន ដោយ​បង់ប្រាក់​មួយចំនួន​ឱ្យ​ពួកគេ​៕ ដោយ៖ សុខា

​ក្រុម​ជនជាតិ​ចិន ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​បោកប្រាស់​លុយ បង្ហាញខ្លួន​នៅ​ទីបញ្ជាការ​ប៉ូលិស​នៅ​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ចន្ទ