ឥណ្ឌូនេស៊ី​ចាប់ផ្តើម​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​ប្រធានាធិបតី ខណៈដែល​រូបិយប័ណ្ណ​ធ្លាក់ចុះ​

399

យុទ្ធនាការសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីនៅខែមេសាបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយ លោក Joko Widodo ប្រធានាធិបតីដែលកំពុងកាន់អំណាចត្រូវប្រកួតប្រជែងជាមួយនឹង លោក Prabowo Subianto អតីតឧត្តមសេនីយ៍ ។

តាមបោះឆ្នោតស្ទង់មតិ បានបង្ហាញថា​លោក Joko Widodo ដែលរបៀបដឹកនាំនិងការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធដ៏មហិច្ឆតារបស់លោក បានធ្វើឱ្យលោកមានប្រជាប្រិយភាពនោះ មានសម្លេងគាំទ្រនាំមុខលោក Prabowo Subianto ។ប៉ុន្តែការខំប្រឹងប្រែងរបស់លោកសម្រាប់អាណត្តិទី២កំពុងប្រឈមមុខនឹងការកំណត់ត្រាសេដ្ឋកិច្ចដ៏អន់របស់លោកនិងបញ្ហារូបិយប័ណ្ណរូពីរបស់ប្រទេសនេះដែលបានធ្លាក់ចុះទាបបំផុតធៀបនឹងថ្លៃរបស់វាក្នុងរយៈពេល២ទសវត្សរ៍មកនេះ។

អ្នកបោះឆ្នោតប្រមាណ១៨៦លាននាក់ នៅប្រទេសឥណ្ឌូនេស៊ី ដែលភាគច្រើនកាន់សាសនាអ៊ីស្លាមត្រូវបានរំពឹងថានឹងទៅបោះឆ្នោតនៅថ្ងៃទី១៧ខែមេសា។

លោក Joko Widodo បានធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីជាច្រើនមានការភ្ញាក់ផ្អើលកាលពីខែសីហា ដោយជ្រើសរើសយកមេដឹកនាំសាសនាអ៊ីស្លាម លោក Ma’ruru Amin ជាដៃគូសហការសម្រាប់ការបោះឆ្នោតនេះ។ លោក Ma’ruru Amin អាយុ៧៥ឆ្នាំគឺជាប្រធាននៃអាជ្ញាធរអ៊ិស្លាមកំពូលរបស់ប្រទេសនេះគឺក្រុមប្រឹក្សាឥណ្ឌូនេស៊ីMUI ។

អ្នកទាំង២នេះ នឹងប្រកួតប្រជែងជាមួយនឹងលោក លោក Prabowo Subianto និងលោក Sandiaga Uno អតីតអភិបាលរងក្រុងហ្សាការតា។ដោយ៖សុខា/sn

យុទ្ធនាការសម្រាប់ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីនៅខែមេសាបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយ លោក Joko Widodo (រូបឆ្វេង)ប្រគួតប្រជែងជាមួយនឹង លោក Prabowo Subianto អតីតឧត្តមសេនីយ៍