ឥណ្ឌូនេស៊ី​ចាប់ផ្តើម​ហោះ​ត្រង់​មកកាន់​កម្ពុជា នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​

668
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​/​ភ្នំពេញ​: ក្រុមហ៊ុន​អាកាសចរណ៍ Citilink Airlines របស់​ឥណ្ឌូនេស៊ី​បានចាប់ផ្តើម​ហោះ​ត្រង់​ដឹក​អ្នកដំណើរ​ជា​ផ្លូវការ​ពី​ក្រុង Jakata មកកាន់​ក្រុងភ្នំពេញ​នៅ​ចុងខែ​មិថុនា​នេះហើយ​។ នៅ​ចុងខែ​ឧសភា​ខាងមុខនេះ យន្តហោះ​របស់​ក្រុមហ៊ុន​បាន​ចុះចត​សាកល្បង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជា​បណ្តើរៗ​។ នេះ​បើតាម​ការ​ប្រាប់អោយដឹង​ពី​លោក Heriyanto អនុប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Citilink Airlines នៅក្នុង​សន្និសីទកាសែត​មួយ នៅ​ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក​បញ្ជាក់​ប្រាប់ថា ការហោះ​ត្រង់​ក្នុង​ដំណើរ​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អសកាស​នេះ គឺ​រត់​៣​ជើង​ក្នុង​មួយ​សប្តាហ៍ មាន​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​។ ដោយ​ប្រើ​យន្តហោះ​ប្រភេទ Airbus320 អាច​ដឹក​អ្នកដំណើរ​បាន​១៨០​នាក់​។ លោក​បាន​បន្តថា មុននឹង​បើក​ទីផ្សារ​ពង្រីក​ការដឹកជញ្ជូន​មកកាន់​កម្ពុជា​នេះ គឺ​ក្រុមហ៊ុន​បាន​សិក្សា​រួចរាល់​ហើយ​។ ពិសេស​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំងពីរ​អាចមាន​សក​ម្ម​ភាព​ច្រើន ពីព្រោះ​ក​ម្ជុ​ជា​-​ឥណ្ឌូនេស៊ី ធ្លាប់មាន​ចំណង​ទំនាក់ទំនង​សហប្រតិបត្តិការ​យូរលង់ និង​ធ្លាប់​ភ្ជាប់​ផ្លូវអាកាស​ជាមួយគ្នា​តាំងពី​ទស្សវត្ស​៦០​មកម្ល៉េះ​។​

​លោក ថោង ខុន បានចាត់ទុក​ការហោះ​ត្រង់នេះ ជា​បរិបទ​ថ្មី​មួយ​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍​។ ការហោះ​ត្រង់នេះ គឺ​ចំណេញ​ពេលវេលា​ច្រើនណាស់​ដល់​អ្នកធ្វើដំណើរ​។ ពិសេស​ភ្ញៀវទេសចរ​គេ​ចូលចិត្ត​ជិះ​។ ការ​ជិះ​យន្តហោះ​ឈប់​សំចត​នៅ​ព្រលាន​នីមួយៗ ទំរាំ​ទៅដល់​គោលដៅ​គឺ​ខាត​ពេលវេលា​ច្រើន​។ ភ្ញៀវ​អ្នកជិះ​គេ​អត់​ចូលចិត្ត​។ នេះ​គឺជា​ការផ្តល់សេវា​ដឹកជញ្ជូន​មួយ​បំរើ​ដល់​វិស័យ​ទេសចរណ៍​ធំជាងគេ​។

លោក​រដ្ឋមន្ត្រី​ជឿជាក់ថា តាមរយៈ​ហោះ​ត្រង់នេះ នឹង​អាចមាន​កំណើន​ភ្ញៀវ​កាន់តែច្រើន​ថែមទៀត​ដល់​ប្រទេស​ទាំងពីរ​។ ឆ្នាំ​២០១៨ ទេសចរ​ឥណ្ឌូនេស៊ី​មក​កម្ពុ​ជាមាន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​។ ៣​ខែ​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​១៥​ពាន់​នាក់​៕ ល​