ឥណ្ឌូនេស៊ី​ដាក់ពង្រាយ​កម្លាំង​សន្តិសុខ​១០០.០០០​នាក់​សម្រាប់​ការពារ​សន្តិសុខ​អាស៊ី​ហ្គេម​

949
ចែករម្លែក

ឥណ្ឌូណេស៊ីដាក់ពង្រាយប៉ូលីសនិងទាហានចំនួន១០០.០០០នាក់នាក់ដើម្បីផ្តល់សន្តិសុខ សម្រាប់អាស៊ីហ្គេម(Asian Games) ដែលជាព្រឹត្តិការណ៍ធំបំផុតដែលមិនធ្លាប់មាននៅនៅទីក្រុងហ្សាការតាជាទីក្រុងដែលធ្លាប់ទទួលរងការវាយប្រហារភេរវកម្មមកនេះខណៈដែលទីក្រុងនេះ ត្រៀមនឹងស្វាគមន៍កីឡាករនិងអ្នកទស្សនារាប់ម៉ឺននាក់។

អាស៊ីហ្គេមលើកទី១៨ដែលនឹងត្រូវរៀបចំធ្វើរហូតដល់ថ្ងៃទី២ខែកញ្ញានេះ ត្រូវបានធ្វើឡើងនៅទីក្រុងហ្សាការតានិង​ទីក្រុង ប៉ាឡេមបាង (Palembang ) ព្រមទាំងនៅខេត្ត វេស ចាវ៉ា (West Java) ។ កីឡាករ បុគ្គលិកកីឡាករនិងក្រុមមន្ត្រី សរុបជិត១២.០០០នាក់និង ក្រុមអ្នកកាសែត៥.០០០នាក់ត្រូវបានរំពឹងថានឹងចូលរួមព្រឹត្តិការណ៍កីឡានេះ។

នេះ ជាលើកទី២ហើយដែល ឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍កីឡានេះ ។ ឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាលើកទីមួយនៅឆ្នាំ១៩៦២។

រដ្ឋមន្រ្តីក្រសួងកីឡាឥណ្ឌូនេស៊ី លោក Dewa Broto បាននិយាយថា ” គ្រប់កន្លែងសម្រាប់ព្រឹត្តិការណ៍កីឡានេះ ត្រូវបានត្រៀមរួចហើយ ហើយក៏ហាត់ធ្វើពិធីរៀបចំផេ្សងៗសម្រាប់ព្រឹត្តការណ៍នេះក៏បានអនុវត្តពីរបីថ្ងៃរួចហើយផងដែរ នៅមុនពេលបើកដំណើរការព្រឹត្តការណ៍កីឡានេះ នៅថ្ងៃសៅរ៍”។

ប្រទេសឥណ្ឌូនេស៊ី បានចំណាយលុយចំនួន២ពាន់លានដុល្លារដើម្បីជួលជុលកែលម្អកីឡាដ្ឋានសំខាន់ៗ និងកន្លែងផេ្សងទៀត សម្រាប់ការធ្វើព្រឹត្តិការណ៍កីឡានេះ៕ដោយ៖សុខា/SN

ទាហាននិងប៉ូលិសពិសេសឥណ្ឌូនេស៊ី ចូលរួមហ្វឹកហាត់ប្រឆាំងអំពើភេរវកម្មនៅមុនពេលអាស៊ីហ្គេមឆ្នាំ២០១៨ចាប់ផ្តើមនៅទីក្រុងហ្សាការតា