ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នកសង្កេតការ​ណ៏​ពីរ​ក្រុម​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​

1031
ចែករម្លែក

ដោយ : មុន្នីរ័ត្ន / ​ភ្នំពេញ ៖ ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នកសង្កេតការ​ណ៏​ពីរ​ក្រុម​មក​សង្កេត​ការ​ណ៏​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ ២០១៨ ខាងមុខនេះ​។ អ្នកសង្កេតការ​ណ៏​ឥណ្ឌូនេស៊ី ដែល​នឹង​មក​សង្កេតការណ៍​បោះឆ្នោត គឺ​សុទ្ធតែជា​ឥស្សរៈជន​សំខាន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក SUDIRMAN Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ទេសរ​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្វា​គម​ន៏​ការចូល​កាន់ការ​ងា​ររ​បស់​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​និង​អបអរសាទរ​ឥណ្ឌូនេស៊ី ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិ​ន្ត្រៃ​យ៏​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៩-២០២០​។​

​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​អរគុណ​រដ្ឋាភិបាល​កម្ពុ​ជា​គាំទ្រ​ឥណ្ឌូនេស៊ី ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិ​ន្ត្រៃ​យ៏​អង្គការសហប្រជាជាតិ (​អ .​ស .​ប​)​។ ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នកសង្កេតការ​ណ៏​២ ក្រុម​មក​សង្កេត​ការ​ណ៏​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ដោយ​លោក​ទូត​បញ្ជាក់ថា អ្នកសង្កេតការ​ណ៏​ឥណ្ឌូនេស៊ី គឺ​សុទ្ធតែជា​ឥស្សរៈជន​សំខាន់ មក​សង្កេត​ការ​ណ៏​បោះឆ្នោត​នៅ​កម្ពុជា ។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការចាប់​អារ​ម្ម​ណ៏​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី ភាគី​ទាំងពីរ​ខិតខំ​ជំរុញ​បន្ថែមទៀត ផ្នែក​ទេសចរ​ណ៏ មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែច្រើន​។ ក្រុមហ៊ុន​ទេសចរ​ណ៏​ឥណ្ឌូនេស៊ី មាន​គំរោង​ហោះហើរ​ត្រង់​មក​កម្ពុជា ភាគី​កម្ពុជា​ស្វាគ​ម៏​គំរោង​ហោះហើរ​ត្រង់នោះ​ ៕

ជំនួបរវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា និងលោក លោក SUDIRMAN Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា (រូបថត ៖ វង់ សុភាព)