ឥណ្ឌូនេស៊ី​បញ្ជូន​កុងតឺន័រ​ផ្ទុក​សំរាម​ទៅ​បារាំង​និង​ហុងកុង​វិញ​

455
ចែករម្លែក

​ក្រុម​មន្ត្រី​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៣០​ខែកក្កដា​ថា ឥណ្ឌូនេស៊ី​បាន​បញ្ជូន​កុងតឺន័រ​ផ្ទុក​កាក​សំណល់ ចំនួន​៧​កុងតឺន័រ ដែល​នាំ​ចូល​មក​ដោយ​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​បារាំង​​និង​ហុងកុង​វិញ​ដែល​ជា​ចំណាត់ការ​ចុងក្រោយ​បំផុត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ក្នុង​ការបញ្ជូន​សំរាម​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​វា​វិញ​។​

​ក្រុម​មន្ត្រី​គយ​នៅលើ​កោះ​Batam ជិត​ប្រទេស​សិង្ហ​បុរី បាន​និយាយថា​កុងតឺន័រ​ទាំងនោះ មាន​ផ្ទុក​ថង់ប្លាស្ទិក កាក​សំណល់ និង​សម្ភារៈ​ដែល​បង្ក​គ្រោះថ្នាក់ ដោយ​រំលោភ​លើ​ច្បាប់​​នាំចូល​។​

​លោក Susila Brata ប្រធានការិយាល័យ​គយ​ប្រចាំ​តំបន់​បាន​ប្រាប់​សារព័ត៌មាន AFP​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ” កុងតឺន័រ​ទាំងនោះ ត្រូវបាន​បញ្ជូន​ចេញ​កាលពី​ថ្ងៃ​ចន្ទ​”​។​

​កាលពី​ពេលមុន​នេះ អ្នកនាំពាក្យ​នៃ​ការិយាល័យ​គយ បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា កុងតឺន័រ​៥ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ក្រុង​ហុងកុង និង​កុងតឺន័រ​២ ត្រូវបាន​បញ្ជូន​​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​៕​ប្រែ​សម្រួល​៖​សុខា/sn

កុងតឺន័រ​ទាំងនោះ មាន​ផ្ទុក​ថង់ប្លាស្ទិក កាកសំណល់​និង សម្ភារៈ​ដែល​បង្ក​គ្រោះថ្នាក់​ដោយ​រំលោភ​លើ​ច្បាប់​នាំចូល របស់​ប្រទេស​ឥណ្ឌូនេស៊ី​