ឥណ្ឌូនេស៊ី​បញ្ឈប់​ការស្វែងរក​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​និង​រលក​ស៊ូ​ណា​មី ទោះជា​៥.០០០​នាក់​នៅ​បាត់​ខ្លួន និង​អ្នកស្លាប់​កើនឡើង​ដល់​២.០៦៥​នាក់​

735
ចែករម្លែក

ការស្វែងរកអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរញ្ជួយដីនិងស៊ូណាមីកាលពីខែមុននៅឥណ្ឌូនេស៊ី ត្រូវបានបញ្ឈប់កាលពីថ្ងៃព្រហស្បតិ៍ទី១១តុលា បើទោះបីជា មានមនុស្សប្រហែល៥.០០០នាក់គឺនៅបាត់ខ្លួននៅឡើយ ។

រញ្ជួយដីកម្លាំង៧,៥ រិច្ឆទ័រ និងរលកស៊ូណាមី បានវាយប្រហារយ៉ាងបំផ្លិចបំផ្លាញនៅទីក្រុងPaluនៅកោះSulawesi កាលពីថ្ងៃទី២៨ខែកញ្ញា។

សាកសពជាង២.០០០នាក់ ត្រូវបានរកឃើញចាប់តាំងពីមានគ្រោះមហន្តរាយទាំង២នេះដែលបានបំផ្លាញទីក្រុងDonggala ផងដែរ ។ ចំនួនអ្នកស្លាប់ដោយគ្រោះមហន្តរាយនេះ បានកើនឡើង២.០៦៥នាក់។

ក្រុមអាជ្ញាធរភ័យខ្លាចថា យ៉ាងហោចណាស់ចំនួន២ដងនៃចំនួនអ្នកស្លាប់នេះ អាចកប់នៅក្រោមបំណាក់ដី និងគំនរបាក់បែកនៃអគារនៅតាមទីក្រុងដែលត្រូវបានបំផ្លាញទាំងនោះ។

ខណៈជំនួយមនុស្សធម៌បានទៅដល់ជាបន្តបន្ទាប់ អង្គការសហប្រជាជាតិនិយាយថា មនុស្ស២០០.០០០ ត្រូវការជំនួយមនុស្សធម៌បន្ទាន់នៅទីក្រុងPalu ៕ដោយ៖សុខា/sn