ឥណ្ឌូនេស៊ី​ប្រមូល​សំរាម​បាន​ជាង ៤០ តោន​ក្នុង​មួយថ្ងៃ​ចេញពី​កោះ​មួយ

717
ចែករម្លែក

​មន្ត្រី​មួយរូប​បាន​និយាយថា អ្នកស្រុក​នៅលើ​កោះ​ផ្កាថ្ម​ក្បែរ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​ហ្សា​ការ​តា​កំពុង​តស៊ូ​នឹង​រលក​សំរាម​ជាង ៤០ តោន ដែល​ប្រមូលបាន​រៀងរាល់ថ្ងៃ កាលពី​សប្តាហ៍​មុន​។​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានដាក់​ពង្រាយ​កម្លាំង​បុគ្គលិក​និង​ទូក​ជាច្រើន​គ្រឿង​ដើម្បី​ជួយ​សម្អាត​សំរាម​ចេញពី​ឆ្នេរ​និង​ទឹក​ជុំវិញ​នោះ ដើម្បី​លុបបំបាត់​បញ្ហា​កាកសំណល់​លើ​សមុទ្រ​របស់​ប្រទេស​ប្រជុំ​កោះ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​បញ្ចេញ​កាកសំណល់​លើ​សមុទ្រ​ធំ​បំផុត​ទី ២ លើ​ពិភពលោក​បន្ទាប់ពី​ចិន ដោយ​ផលិត​សំរាម​ប្រហែល ១,២៩ លាន​តោន​ក្នុង​មួយឆ្នាំ​។​

​ប្រតិបត្តិការ​បោសសម្អាត​នៅ​សប្តាហ៍​នេះ​គឺ​ផ្តោតលើ​តំបន់​មួយ​ដែល​គេ​ស្គាល់​ថា កោះ​មួយ​ពាន់ ជា​កន្លែង​ដើរ​កម្សាន្ត​ដ៏​ពេញនិយម​ប្រចាំថ្ងៃ​ពី​រដ្ឋធានី​ដ៏​កកស្ទះ​។​

​មន្ដ្រី​អនាម័យ​ប្រមាណ ២៦៤ នាក់​បាន​ចូលរួម​ក្នុងការ​សម្អាត​កោះ​មួយ​ពាន់​នេះ ខណៈ​ទូក​ចំនួន ១៣ គ្រឿង​បើក​ល្បាត​ជាប្រចាំ​នៅ​តំបន់​ប្រជុំ​កោះ​សម្បូរ​សំរាម​នេះ ជាមួយ​ទូក ១០ គ្រឿង​ទៀត​នឹងត្រូវ​ដាក់ចូល​បន្ថែម​នៅ​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

សំរាម​ជាង ៤០ តោន​ប្រមូលបាន​រៀងរាល់ថ្ងៃ​នៅលើ​កោះ​មួយ​ពាន់