ឥណ្ឌូនេស៊ី​ព្យាយាម​ស្វែងរក​ប្រអប់​ខ្មៅ​ទី​២​នៃ​យន្តហោះ​

345

ក្រុមអ្នកមុជទឹកសង្គ្រោះបានចាប់ផ្តើមជាថ្មីដើម្បីស្វែងរកប្រអប់ខ្មៅទី២នៅកន្លែងធ្លាក់យន្តហោះដែលមានបំណែកបាក់បែកនៃយន្តហោះដឹកអ្នកដំណើរLion Air ដែលបានធ្លាក់ចូលសមុទ្រនៅឯនាយទីក្រុងហ្សាកាតានៅសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សទាំង១៨៩នាក់នៅលើយន្តហោះនោះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញតែផ្នែកមួយនៃប្រអប់ខ្មៅមួយហើយមានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះដែលត្រូវបានកំណត់អត្តសញ្ញាណបាន ដោយសារសាកសពបែកជាបំណែកៗ បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យការហើរបានដាច់ការទាក់ទងជាមួយយន្ដហោះនេះ គឺ១៣នាទីបន្ទាប់ពីវាបានហោះឡើងកាលពីថ្ងៃចន្ទពីទីក្រុងហ្សាកាតា ។

ប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងបានផ្តោតលើការរកប្រអប់ខ្មៅទី២នៅពេលដែលម៉ាស៊ីនថតសំឡេងនៅកន្លែងអ្នកបើកយន្តហោះនិងម៉ាស៊ីនកត់ត្រាទិន្នន័យហោះហើរ ត្រូវបានគេដឹងរួចហើយ។

លោក Soerjanto Tjahjono ប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបាននិយាយប្រាប់សារព័ត៌មានReutersថា ក្រុមនេះបានឭសំឡេងចេញពីប្រអប់ខ្មៅមួយទៀតចាប់តាំងពី២ថ្ងៃកន្លងទៅនេះ។

ទឹកសមុទ្រនៅកន្លែងដែលយន្តហោះនេះធ្លាក់ គឺមានជម្រៅតែ៣០ម៉ែត្រប៉ុណ្ណោះ ប៉ុន្ដែចរន្តទឹកខ្លាំងនិងមានបំពង់បង្ហូរឧស្ម័ននៅទីនោះ ដែលបានរារាំងការរុករកយន្តហោះ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកមុជទឹក បានរកឃើញប្រអប់ខ្មៅមួយនៃយន្តហោះនេះ ដែលនាំឱ្យមានការសង្ឃឹមថាទិន្នន័យដែលផ្ទុកក្នុងប្រអប់ខ្មៅនេះនឹងបង្ហាញអំពីអ្វីដែលបានកើតឡើងនៅលើយន្តហោះ ជើងហោះហើរJT610 ដែលអ្នកបើកយន្តហោះនេះ បានទទួលការអនុញ្ញាតឱ្យហោះ ត្រឡប់មកវិញ មុនពេលវាបានធ្លាក់៕ដោយ៖សុខា/sn

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកមុជទឹក បានរកឃើញប្រអប់ខ្មៅមួយនៃយន្តហោះនេះ