ឥណ្ឌូនេស៊ី​ព្រមាន​កុំ​អោយ​ធ្វើ​ការតវ៉ា ខណៈ​ដែល​គូ​ប្រជែង​របស់​ប្រធានាធិបតី​បដិសេធ​លទ្ធផល​ឆ្នោត​

315
ចែករម្លែក
  • 15
    Shares

​ខណៈ​ដែល លោក​ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ​(Prabowo Subianto) អតីត​ឧត្តមសេនីយ៍ដែល​ជា​មេ​ដឹកនាំ​ប្រឆាំង បាន​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រៅ​ផ្លូវការ​ដែល​ទំនងជា ប្រគល់​ឱ្យ​ប្រធានាធិបតី​លោក​ចូកូ វី​ដូ​ដូ​(Joko Widodo )​នូវ​អាណត្តិ​ទី​២ ជា​មេដឹកនាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​ទី​៣​នៅលើ​ពិភពលោក​។​

​ប្រធាន​ប៉ូលីស​ជាតិ បាន​និយាយថា ការបោះ​ឆ្នោត​ដ៏​រលូន​និង​សុវត្ថិភាព កាលពី​ថ្ងៃ​ពុធ​នឹង​មិន​ត្រូវ​បាន​រំខាន​ដោយ​បាតុកម្ម​និង​បាន​ព្រមាន​អំពី​ការចាប់ខ្លួន​។​

​លោក​បាន​និយាយថា “​ប្រសិនបើ​មាន​សកម្មភាព​ខុសច្បាប់​ឬ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ដែល​គំរាមកំហែង​ដល់​ស្ថិរភាព​និង​សន្តិសុខ​សាធារណៈ​នោះ ក្រុម​អាជ្ញាធរ នឹង​ចាត់វិធានការ​​យ៉ាង​ម៉ឺងម៉ាត់​។ យើង​នឹង​មិន​អត់ឱន​នោះទេ​”​។​

​តាម​ផ្លូវ​នៅ​ទីក្រុង​ហ្សា​ការតា​មាន​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់ពី​អ្នក​បោះឆ្នោត​ចំនួន​១៩០​លាន​នាក់​នៅ​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​​នេះ បាន​ទៅ​បោះឆ្នោត​ដែល​មាន​បេក្ខជន​ចំនួន​២៤៥.០០០​នាក់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី សមាជិក​សភា​ថ្មី​និង សមាជិក​សភា​ថ្មី​នៅក្នុង​តំបន់​។​

​ខណៈពេល​ដែល​លទ្ធផល​ជា​ផ្លូវការ​មិនទាន់​ត្រូវបាន​ប្រកាស រហូត​ដល់​ខែក្រោយ​នោះ ក្រុម​អ្នក​ស្ទង់​មតិ​ដែល​ហៅ “​ការរាប់​ស្លឹក​ឆ្នោត​យ៉ាង​ឆាប់រហ័ស​”​បាន​បង្ហាញ​ឱ្យឃើញ លោក​Joko Widodo មាន​សម្លេង​ឆ្នោត​នាំមុខ​ពី​៩​ទៅ​១១ ភាគរយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ការរាប់​ឆាប់រហ័ស​គឺ​ជា​សញ្ញា​ដែល​ជឿ​ទុកចិត្តបាន​នៅក្នុង​ការបោះឆ្នោត​កាលពី​លើក​មុនៗ​ប៉ុន្តែ លោក​Joko Widodo​មិន​បាន​ប្រញាប់ប្រញាល់​ប្រកាស​ជ័យជម្នះ​នោះទេ ​ខណៈ​ដែល លោក​Prabowo Subianto គូ​ប្រជែង​របស់​លោក បាន​អះអាង​ថា លោក​គឺជា​មេដឹកនាំ​បន្ទាប់​របស់​ប្រទេស​ជា​ប្រជុំ​កោះ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​លោក Prabowo Subianto​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​របប​ផ្តាច់ការ​Suharto ដែល​បាន​ដួលរលំ​កាលពី​ឆ្នាំ​១៩៩៨​នោះ​បាន​ព្រមាន​ថា​លោក​នឹង​តវ៉ា​ប្រឆាំង លទ្ធផល​នេះ​នៅ​តុលាការ ប្រសិន​បើ​លោក​ចាញ់​និង​ធ្វើបាតុកម្ម​តាមផ្លូវ​ដើម្បី តវ៉ា​ប្រឆាំង​ចំពោះ​ការលួចបន្លំ​សន្លឹកឆ្នោត​៕​ដោយ​៖​សុខា​/sn

ប្រធានាធិបតី លោក Joko Widodo (​រូប​កណ្តាល​) សង្ឃឹមថា​នឹង​កាន់អំណាច​នៅ​អាណត្តិ​ទី​២​បន្ទាប់​ពី​លទ្ធផល​មិន​ផ្លូវការ ឈ្នះ​នាំមុខ​១១​ភាគរយ​

​លោក Prabowo Subianto អតីត​ឧត្តមសេនីយ៍ ប្រកាស​ថា​លោក​បាន​ឈ្នះ​ការបោះឆ្នោត​នេះ​