ឥណ្ឌូនេស៊ី​រកឃើញ​ប្រអប់​ខ្មៅ​នៃ​យន្តហោះ​ដែល​ធ្លាក់ ក្រោយ​វា​ធ្លាក់ចូល​សមុទ្រ​អស់​ជាង​២​ខែ​

445
ចែករម្លែក
  • 208
    Shares

​ក្រុមមន្ត្រី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ខែមករា​ថា ថា​ពួកគេ​បាន​រកឃើញ​ប្រអប់​ខ្មៅ​ដែលជា​ឧបករណ៍​ថត​សំឡេង​និង​ផ្ទុក​ទិន្នន័យ​នៃ​យន្តហោះ​​ដឹក​អ្នកដំណើរ Lion Air ដែល​បាន​ធ្លាក់​នៅឯ​នាយ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​ហ្សា​ការ​តា កាលពី​ខែតុលា​។​

​មនុស្ស​ទាំងអស់​ចំនួន​១៨៩​នាក់​នៅលើ​យន្តហោះ​នេះ​បាន​ស្លាប់ នៅពេល​យន្តហោះ​ជើងហោះហើរ​JT610​នេះ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ បន្ទាប់ពី​វា​បាន​ហោះ​ឡើង​​ភា្ល​ម​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​Pangkal Pinang នៅក្នុង​ប្រទេស​នេះ​។​

​អ្នកបើក​យន្ដហោះ​នេះ​បានស្នើ​ក្រុម​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ដើម្បី​អនុ​ញ្ញា​ត្តិ​ឱ្យ​យន្តហោះ​ហោះ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​វិញ ប៉ុន្តែ​បន្ទាប់មក​ការទាក់ទង​​ត្រូវបាន​បាត់​។​

​ក្រុម​អ្នកស៊ើប​អង្កេត​និយាយថា​យន្ដហោះ​បាន​មាន​បញ្ហា​បច្ចេកទេស​៕​ដោយ​:​សុខា​/sn

អ្នក​មុជទឹក​សង្គ្រោះ​ឥណ្ឌូនេស៊ី បាន​ងើប​ចេញពី​ទឹក​ក្នុងអំឡុងពេល​ស្វែងរក​ជនរងគ្រោះ​នៃ​ការធ្លាក់​យន្តហោះ Lion Ai កាលពី​ខែតុលា​​ឆ្នាំ​២០១៨